
អង់គ្លេស៖ យោងតាមគេហទំព័រកីឡា BBC បានឲ្យដឹងថា ក្លឹបបាល់ទាត់អាជីព Manchester City បានប្រកាសពីប្រាក់ចំណូល ដែលបានបំបែកកំណត់ត្រានៅលីគកំពូលអង់គ្លេស Premier League មានដល់ទៅ ៧១៥លានផោន គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ដូចនេះមានន័យថា Man City មានការកើនឡើងនៃប្រាក់ចំណូលប្រមាណ ២.២លានផោន ក្នុងចំណោម ៧១៥លានផោន ច្រើនជាងចំណូលរដូវកាលមុនទៅទៀត។
គួរកត់សម្គាល់ផងថា ប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នេះដែរ បានមកពីរដូវកាលមុន ដែលពួកគេដណ្តើមបានជើងឯកដល់ទៅ ៣ពានធំៗនាអំឡុងឆ្នាំ២០២៣ និងគ្រប់គ្រង Premier League ៤សម័យកាលជាប់ៗគ្នាទៀតផង បូករួមទាំងជ័យជម្នះនៅ Club World Cup និង European Super Cup ថែមទៀតផង។
ក្រុមមេឃខៀវ Man City មួយនេះ ជារឿយៗតែងតែរកចំណូលបានបំបែកកំណត់ត្រាជានិច្ចជារៀងរាល់ឆ្នាំ គិតចាប់តាំងពីរដូវកាលឆ្នាំ២០១៤-២០១៥ មក លើកលែងតែរដូវកាលឆ្នាំ២០១៩-២០២០ ដែលជំងឺសកល កូវីដ-១៩ រីករាលដាលខ្លាំងតែប៉ុណ្ណោះ ដែលចំណូលរបស់ពួកគេមានការធ្លាក់ចុះ៕
ប្រភព៖ BBC

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City […]



