Close
Sponsor ads Featured-Image
ឯកភាពទេ! គ្រូ Brentford ថា៖ «Chelsea ជាក្រុមល្អដាច់គេនៅ Premier League នាពេលបច្ចុប្បន្ន»
ទំហំអក្សរ
តូច
ធំ

អង់គ្លេស លោក Thomas Frank គ្រូបង្វឹកក្លឹបឃ្មុំ Brentford បានយល់ឃើញថា «ក្លឹបតោខៀវ Chelsea ប្រហែលជាក្លឹបល្អដាច់គេនៅ Premier League នាពេលបច្ចុប្បន្ន»។ ការថ្លែងបែបនេះ បន្ទាប់ពីលោក Enzo Maresca បានចូលដឹកនាំ Chelsea ជំនួសកៅអីគ្រូបង្វឹក Mauricio Pochettino កាលពីខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានជ័យជម្នះ ៦ប្រកួតជាប់ៗគ្នាគ្រប់កម្មវិធីប្រកួតតែម្តង មុនពេលយកឈ្នះក្រុម Brentford របស់លោក Frank ២ទល់នឹង១ កាលពីរាត្រីយប់ថ្ងៃអាទិត្យ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Chelsea next manager: 'Mystery' fourth candidate revealed as Blues 'hold multiple meetings' with PL boss

ads

លោក Frank បានថ្លែងក្នុងសន្និសីទ មុនប៉ះគ្នានៅ Stamford Bridge កាលពីម្សិលមិញថា «Chelsea អាចមានទម្រង់លេងល្អច្រើនជាង Liverpool ក៏ថាបាន ទោះបីជាកំពុងតាមពីក្រោយហង្សក្រហមក៏ដោយ។ ពួកគេកំពុងលេងបាល់ទាត់ដ៏គួរឱ្យភ្ញាក់ផ្អើល ស្ថិតក្រោមការដឹកនាំរបស់គ្រូល្អ។ Maresca ធ្លាប់បានធ្វើការងារដ៏អស្ចារ្យកន្លងមក ជាមួយបុគ្គលិកបង្វឹករបស់គាត់ ដែលអាចចាត់ទុកថា Chelsea ជាក្រុមដ៏គ្រោះថ្នាក់មួយ»

Thomas Frank: Why Chelsea are Premier League title contenders as Liverpool gap reduce

ប្រភព៖​ BBC

អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031