Close
Featured-Image
គ្រូបង្វឹករូបណាបន្ទាប់? Southampton បណ្តេញគ្រូបង្វឹកចេញក្រោយចាញ់ភ្ញៀវ Spur ទក់សាច់(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

Southampton បានបណ្តេញអ្នកចាត់ការ Russell Martin ចេញពីតំណែងជាផ្លូវការណ៍ហើយ ខណៈការសម្រេចចិត្តនេះត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីក្រុមរបស់ពួកគេបានប្រកួតចាញ់ភ្ញៀវTottenham ៥-០ ខណៈគ្រាប់បាល់ស៊ុតបញ្ចូលទីនោះកើតមានឡើងនៅត្រឹមតង់ទី១ប៉ុណ្ណោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Southampton sack manager, Russell Martin, after 5-0 hammering

ក្លឹបដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអង់គ្លេសបានបញ្ជាក់យ៉ាងដូច្នេះថាៈ ការចាប់ផ្តើមនៃរដូវកាលនេះ យើងទាំងអស់គ្នាបានដឹងពីបញ្ហាប្រឈមដែលយើងបានជួប ទោះបីជាយើងបានកែប្រែស្ថានភាពក្នុងការវិលមកបន្តលេងនៅក្នុងក្របខ័ណ្ឌកំពូលដែលមានការប្រកួតប្រជែងលីកល្អបំផុតមួយក្នុងពិភពលោក។ប៉ុន្តែពេលនេះយើងទាំងអស់គ្នាត្រូវទទួលស្គាល់និងទទួលយកលទ្ធផលដើម្បីកែលម្អ ។

Gabby Agbonlahor insists Southampton will be relegated with the style Russel Martin plays

បច្ចុប្បន្នអ្នកចាត់ការទូទៅក្រុម U-២១របស់ក្លឹប Southampton គឺលោក Simon Rusk កំពុងចូលមកដឹកនាំបន្តជាបណ្តោះអាសន្នរហូតទាល់តែក្លឹបរកឃើញគ្រូបង្វឹកជំនួសជាអចិន្ត្រៃយ៍ឡើងវិញ ខណៈSouthampton ស្ថិតនៅបាតតារាងដោយមានត្រឹមតែ៥ពិន្ទុប៉ុណ្ណោះដែលត្រូវការ៩ពិន្ទុងើបចេញពីតំបន់កាត់ចោល។

ប្រភព:Tribuna

អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031