
Lamine Yamal បានឈ្នះពានកិត្តិយសផ្ទាល់ខ្លួនមានឈ្មោះថាៈ Golden Boy ឆ្នាំ ២០២៤ របស់គាត់នៅចំពោះហ្វូងអ្នកគាំទ្រក្រុមអ្នកមានបុណ្យ Barcelona នៅប៉ុន្មាននាទីមុនពេលការប្រកួតសម្រាប់ក្រុមអ្នកមានបុណ្យ Barcelona បានបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Leganes សម្រាប់ការប្រកួតក្របខណ្ឌ La Liga កាលពីថ្ងៃអាទិត្យម្សិលមិញនេះក្នុងលទ្ធផល ១ទល់និង០។
សម្រាប់រដូវកាលនេះ Lamine បានស៊ុតបញ្ចូលទី ១៨ គ្រាប់ក្នុងការប្រកួតគ្រប់ក្របខណ្ឌ២០ ប្រកួតដែលវាសបញ្ជាក់យ៉ាងច្បាស់ថាពានរង្វាន់មួយនេះស័ក្តសមបំផុតសម្រាប់កីឡាករដែលមានជំនាញប្រើប្រាស់ជើងឆ្វេងដ៍ស្ទាត់ជំនាញរូបនេះ។គួររំលឹកថាវីរបុរសក្រុមគោជល់អេស្បាញមានវ័យទើបតែ១៧ឆ្នាំក៍ទើបតែបានជាប់ឈ្មោះជាកីឡាករឆ្នើមសម្រាប់ U-២១ ល្អបំផុតនៅទ្វីបអឺរ៉ុប ក្រោយជួយអោយក្រុមជម្រើសជាតិលើកពាន Euro ២០២៤ បន្ទាប់ពីផ្តួលអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រ។
សម្រាប់ Barcelona បរាជ័យនេះគឺជាលើកទី៤សម្រាប់ក្រុមលោក Hansi Flick ក្រោយពីបរាជ័យចាញ់ក្រុម Las Palmas នៅផ្ទះខ្លួនឯងសម្រាប់ខួបលើកទី១២៥ឆ្នាំរបស់ក្លឹប ខណៈ បច្ចុប្បន្នពួកគេឈរនៅលេខរៀងទី១គិតត្រឹមសប្តាហ៍ទី១៨ប៉ុន្តែមានពិន្ទុស្មើក្រុមAt.Madrid(នៅ១ប្រកួតក្នុងដៃ)គឺ៣៨ ខណៈក្រុមការពារតំណែងជើងឯក Real Madrid ឈរនៅលេខរៀងទី៣មាន៣៧ពិន្ទុក៍នៅ មាន១ប្រកួតក្នុងដៃដូចគ្នាផងដែរ។

(អ៊ីតាលី)៖ ក្លឹបយក្ស AC Milan បានឡើងទៅឈរចាំមុនគេនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ អ៉ីតាលី Coppa Italia ២០២៤/២៥ ក្រោយលុតបំបាក់ ៣ទល់នឹង០ ក្នុងជើងទី២ កាលពីយប់មិញទៅលើត្រកូល Inter Milan ដ្បិតជើងទី១ ស្មើគ្នា ១-១។ ពួកគេត្រូវរង់ចាំរវាងក្រុមឈ្នះ Bologna ឬក៏ Empoli ដែលត្រូវលេងជើងទី២ បញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលជើងទី១ Bologna ក៏បានបំបាក់ Empoli ៣-០ ផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ AC Milan ឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រ Coppa Italia ក្រោយលុត Inter Milan មិនឲ្យតដៃ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ ក្នុងជំនួប Derby ខ្សែប្រយុទ្ធ Luka Jovic រកបាន ២គ្រាប់ម្នាក់ឯង និងកើនបាន ៤គ្រាប់ក្នុងចំណោម […]



