ទម្រង់ក្លឹបធ្លាក់ដុនដាប! ខ្សែការពារ Spurs ម្នាក់ចេញមករិះគន់ក្លឹប ជុំវិញការមិនហ៊ានវិនិយោគបន្ថែម
ទំហំអក្សរ
តូច
ធំ
អង់គ្លេស៖ ខ្សែការពារ Cristian Romero របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានធ្វើការរិះគន់ ចំពោះក្រុមប្រឹក្សាក្លឹប ដែលមិនព្រមធ្វើការវិនិយោគបន្ថែម ដ្បិតពួកគេកំពុងធ្លាក់ទម្រង់លេងជាខ្លាំងគួរឲ្យកត់សម្គាល់។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ការថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Telemundo Desportes របស់អេស្ប៉ាញបែបនេះត្រូវបានធ្វើឡើង បន្ទាប់ពី Spurs បានរងបរាជ័យ ៤-៣ ក្រោមថ្វីជើងរបស់តោខៀវ Chelsea នៅក្នុងផ្ទះរបស់ខ្លួន ដ្បិតពួកគេបានបើកការនាំមុខ ២គ្រាប់មុនទៅហើយ។

ខ្សែការពារអន្តរជាតិអាហ្សង់ទីនរូបនេះបានថ្លែងថា «អ្នកត្រូវតែទទួលចំពោះអ្វីដែលកំពុងខុសប្រក្រតីនាពេលនេះ។ ខ្ញុំសង្ឃឹមថា ពួកគេនឹងយល់ (ក្រុមប្រឹក្សា)។ តួយ៉ាង Man City, Liverpool និង Chelsea តែងតែចំណាយ និងទទួលបានលទ្ធផលនៃភាពខ្លាំងនាពេលបច្ចុប្បន្ននេះ»។
តាមរយៈលទ្ធផលចាញ់កាលពីចុងសប្តាហ៍កន្លងទៅ បានធ្វើឱ្យក្រុមមាន់ខ្នាយមាស Spurs ធ្លាក់ទៅឈរនៅលេខរៀងទី១១ ជាបណ្តោះអាសន្ន ជាងពាក់កណ្តាលតារាងពិន្ទុលីគ Premier League ក្រោយឆ្លងកាត់បាន ១៥ប្រកួតមកនេះ។ ពួកគេលេងឈ្នះតែ ១លើកគត់ ក្នុងចំណោម ៧ប្រកួតចុងក្រោយគ្រប់កម្មវិធីទាំងអស់។

ប៉ុន្តែយ៉ាងណា Romero ដែលចូលលេងបាន ១២ប្រកួតនៅ Premier League មានក្តីសង្ឃឹមថា ថ្នាក់ដឹកនាំ Spurs នឹងទទួលយកនូវមតិរិះគន់ ជាជាងស្តាប់គ្រូបង្វឹកលោក Postecoglou តែម្ខាង៕
ប្រភព៖ BBC
Related Articles
អង់គ្លេស៖ ខ្សែការពារ Cristian Romero របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានធ្វើការរិះគន់ ចំពោះក្រុមប្រឹក្សាក្លឹប ដែលមិនព្រមធ្វើការវិនិយោគបន្ថែម ដ្បិតពួកគេកំពុងធ្លាក់ទម្រង់លេងជាខ្លាំងគួរឲ្យកត់សម្គាល់។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សការថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Telemundo Desportes របស់អេស្ប៉ាញបែបនេះត្រូវបានធ្វើឡើង បន្ទាប់ពី Spurs បានរងបរាជ័យ ៤-៣ ក្រោមថ្វីជើងរបស់តោខៀវ Chelsea នៅក្នុងផ្ទះរបស់ខ្លួន ដ្បិតពួកគេបានបើកការនាំមុខ ២គ្រាប់មុនទៅហើយ។