

អ្នកចាត់ការទូទៅក្រុមអ្នកមានបុណ្យ Barcelona លោក Hansi Flick បានពណ៌នាថាកីឡាករឆ្នើម Lamine Yamal និងធ្វើអោយការប្រកួតក្របខណ្ឌ UEFA Champions League របស់ Barcelona ពេលជួបម្ចាស់ផ្ទះ Dortmund របស់អាល្លឺម៉ង់មានភាពខុសប្លែកពីធម្មតា។សម្រាប់ Barcelona បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាង La Liga ហើយបានឈ្នះ ៤ ប្រកួតក្នុងចំណោម ៥ ប្រកួតចុងក្រោយ និងបច្ចុប្បន្នឈរនៅលេខរៀងទី៣ ។

អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លោក Hansi Flick បានបង្ហាញពីសុទិដ្ឋិនិយមចំពោះកីឡាករយុវជនថ្នាលសញ្ជាតិអេស្ប៉ាញ និង បានលើកឡើងថា Yamal ជាកីឡាករដែលមានសមត្ថភាពនិងជះឥទ្ធិពលដល់ការប្រកួតនេះតែម្តង។ លោក Flick បានបញ្ជាក់យ៉ាងខ្លីយ៉ាងដូច្នេះថាៈLamine តែងតែអាចធ្វើឱ្យមានភាពខុសគ្នានៅក្នុងការប្រកួតណាមួយ។ក៍ព្រោះតែគាត់គឺគឺជាកីឡាករដែលមានទេពកោសល្យមិនធម្មតា។
សម្រាប់ Lamine រកបាន៤គ្រាប់ក្រោយបង្ហាញខ្លួននៅក្របខណ្ឌ UCL រដូវកាលនេះ និងធ្វើបាន Assist ១លើកផងដែរ។
ប្រភព:Dailypost

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



