

អតីតខ្សែប្រយុទ្ធក្លឹបWest Brom ដែលធ្លាប់មានវត្តមាននៅក្របខណ្ឌ Premier League ម្នាក់មានបំណងចង់ផ្ទេរទៅលេងជាមួយក្លឹបដែលអាចមានឱកាសលេងប្រឈមនិងកំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo។ ប៉ុន្តែទីបំផុតរឿងដែលហួសចិត្តនោះគឺកីឡាករ Thievy Bifouma បានចុះហត្ថលេខាខុសក្លឹបទៅវិញ ។ គួររំលឹកថា Bifouma មានបំណងចង់ផ្លាស់ទៅក្លឹប Esteghlal FC របស់ប្រទេសអ៊ីរ៉ង់ ដែលគ្រោងនិងលេងប្រឈមទល់និងក្លឹប Al Nassr របស់ Ronaldo ក្នុងការប្រកួត Asian Champions League ។ទោះយ៉ាងណា Bifouma ដែលធ្លាប់ស៊ុតបញ្ចូលទីបានពីរគ្រាប់ពេលលេងខ្ចីជើងអោយក្រុមដែលបច្ចុប្បន្នធ្លាក់ទៅក្របខណ្ឌ Champion Ship បានចុះហត្ថលេខាចូលរួមជាមួយក្លឹបខុសដោយមិនដឹងខ្លួនទាល់តែសោះពោលគឺរូបគេបានចូលរួមជាមួយក្លឹបEsteghlal KHUZESTAN ទៅវិញ។
ការពិតគាត់មិនបានដឹងថាក្លឹបពិសេសនេះមិនមែនជាក្រុមតែមួយគត់ដែលមានឈ្មោះថា Esteghlal FC នៅក្នុងប្រទេសអ៊ីរ៉ង់នោះឡើយ។Bifourma បានប្រាប់យ៉ាងដូច្នេះថាៈ ខ្ញុំមានឱកាសផ្លាស់ទៅលេងនៅលីកកំពូលទួរគីឯណោះទេ ប៉ុន្តែប្រពន្ធរបស់ខ្ញុំមិនចង់ផ្លាស់ទៅទីនោះវិញទេ ។ដូច្នេះខ្ញុំមានមហិច្ឆតានិងក្តីសុបិន្តចង់លេងប្រឈមជាមួយ Cristiano Ronaldo មុនពេលខ្ញុំចូលនិវត្តន៍ ។កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានបន្ថែមថា: ខ្ញុំគិតថា Cristiano Ronaldo បច្ចុប្បន្នលេងអោយក្លឹបនៅមជ្ឈឹមបូព៌ា នៃទ្វីបអាស៊ី ហើយឱកាសសម្រាប់ខ្ញុំគឺការផ្លាស់ទៅប្រទេសអ៊ីរ៉ង់ ។ ខ្ញុំបានពិនិត្យមើលកាលវិភាគប្រកួត ហើយដឹងថាពួកគេមានការប្រកួតជាមួយ Al-Nassr ។ខ្ញុំបាននិយាយទៅកាន់ខ្លួនឯងថា នេះជាកន្លែងដែលខ្ញុំចង់ទៅ។ ខ្ញុំមិនដឹងថាមានក្រុមពីរដែលមានឈ្មោះថា Esteghlal KHUZESTAN នៅអ៊ីរ៉ង់ទាល់តែសោះ។

ទីបំផុត Bifouma បានដឹងប៉ុន្មានថ្ងៃបន្ទាប់ពីការផ្ទេររបស់គាត់ចូលជាធរមានគឺ គាត់បានធ្វើកំហុសដ៏ធំមួយបន្ទាប់ពីការដោះដូរជាមួយអតីតកីឡាករ Chelsea និងជាមិត្តរួមជាតិគឺ Gael Kakuta ។ Bifouma បន្តថាៈ នៅពេលដែលខ្ញុំទៅដល់ទីក្រុង Tehran មិត្តរួមជាតិ Kakuta បានទូរស័ព្ទមកខ្ញុំ ហើយសួរថាខ្ញុំនៅឯណា?។ ខ្ញុំបានប្រាប់គាត់ថា : ខ្ញុំនៅឯសណ្ឋាគារកំពុងធ្វើតេស្តសុខភាព។ បន្ទាប់មក Kakuta បន្តសួរថា: តើអ្នកនៅសណ្ឋាគារណា? ខ្ញុំចង់មកជួបអ្នក? ។មួយម៉ោងក្រោយមក គាត់បានទូរស័ព្ទមកម្តងទៀត ហើយបែរជានិយាយចំអកឱ្យខ្ញុំថា :អ្នកកំពុងលេងឱ្យក្រុម Esteghlal ដ៍តូចមួយប៉ុណ្ណោះ ព្រោះយើងឯណេះជាក្រុមធំជាងជាមួយសមត្ថភាពប្រយុទ្ធ ហើយអ្នកគ្រាន់តែជាក្រុមការពារតែប៉ុណ្ណោះ។គួររំលឹកផងដែរថា ទោះបីជាមិនអាចលេងអោយក្លឹបធំតាមក្តីស្រម៉ៃ ប៉ុន្តែក្រុមរបស់ Bifouma បានយកឈ្នះក្រុមរបស់ Kakuta ខណៈសាម៉ីខ្លួនមានមោទនភាពទោះបីមិនបានបំពេញក្តីសុបិន្តក្នុងកាសផ្លាស់ទៅលេងប្រឈមជាមួយ Cristiano Ronaldo ក៏ដោយ។

(អារ៉ាប៊ីសាអូឌីត)៖ កំពូលខ្សែប្រយុទ្ធដ៏មុតស្រួច Cristiano Ronaldo កាន់តែប្រកៀកប្រកិតក្នុងការចុះកិច្ចព្រមព្រៀងថ្មី ២ឆ្នាំបន្ថែមទៀតឱ្យក្លឹប Al-Nassr របស់អារ៉ាប៊ីសាអូឌីត បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅបំណាច់ខែមិថុនានេះ។ ប្រធានក្រុមបច្ចខែលព័រទុយហ្គាល់ បានរួមទ្រនំលេងនៅ Saudi-Pro League កាលពីអំឡុងឆ្នាំ២០២៣ ខណៈ Ronaldo ចូលដល់វ័យ ៤០ឆ្នាំ ប៉ុន្តែនៅតែអាចរកបាន ៩៩គ្រាប់ ពីការបង្ហាញខ្លួនសរុប ១១១លើក។ យ៉ាងណាមិញ Casemiro ត្រូវបានផ្សារភ្ជាប់មកកាន់ Al Nassr កាលពីម្សិលមិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ លេចឮមិត្តចាស់មក! Cristiano Ronaldo ត្រៀមបន្តកុងត្រាថ្មីជាមួយ Al Nassr ភ្លែត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបផងដែរថា Ronaldo ក៏ធ្លាប់បាននិយាយថា រូបគេទទួលបានសំណើពី Al-Nassr ដើម្បីរួមក្រុមបន្តទៀតដែរ ស្របពេលលោកក៏ពុំទាន់បដិសេធ និងយល់ព្រមអ្វីដែរ ខណៈអ្នកសារព័ត៌មានដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា Ronaldo នឹងបន្តកិច្ចសន្យាថ្មីដល់ឆ្នាំ […]



