
ក្លឹបមាន់ក្នាយមាស Tottenham Hotspur បានធ្វើឲ្យរបូតឪកាសចូលទៅកាន់តំបន់ TOP 4 ក្រោយបានត្រឹមស្មើ ១-១ ទល់នឹងក្រុម Fulham ដោយកីឡាករម្នាក់របស់ខ្លួនបានទទួលបានកាតក្រហម ។ ក្លឹប Tottenham បានធ្វើការនាំមុខក្រុម Fulham មុនដោយកីឡាករ Brennan Johnson ដោយការបញ្ជូនដោយ Timo Werner ប៉ុន្តែភ្លាមៗ ក្រុម Fulham បានវាយបកតាមស្មើវិញដោយការរកគ្រាប់បាល់ដោយ Tom Cairney ។
យ៉ាងណាមិញការប្រកួតនេះត្រូវបានក្រុម Tottenham ដាក់សម្ពាធជាខ្លាំងទៅកាន់ក្រុម Fulham ប៉ុន្តែទោះបីជាយ៉ាងពួកគេនៅតែមិនទាន់ធ្វើឲ្យបែបទម្រង់ការពាររបស់ក្លឹប Fulham ខណៈចុងក្រោយលទ្ធផល បានត្រឹមចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះ៕

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:



