
ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានត្រៀមធ្វើជាម្ចាស់ផ្ទះទទួលគូប្រជែងនៅទីក្រុងឡុងដ៍ Fulham ក្នុងការប្រកួត Premier League នៅរាត្រីថ្ងៃអាទិត្យស្អែកនេះវេលាម៉ោង៨ និង ៣០នាទីស្អែកនេះ។ទោះបីផ្តួលក្រុមការពារតំណែងជើងឯក EPL កាលពីការប្រកួតចុងក្រោយដោយលទ្ធផល ៤ទល់និង០ ក្រុមរបស់លោក Ange Postecoglou បានត្រឹមស្មើគ្នានាក្នុងលទ្ធផល២ ទល់និង ២នៅក្របខណ្ឌ Europa League ជាមួយក្រុម Roma កាលពីថ្ងៃព្រហស្បតិ៍ ខណៈក្រុមភ្ញៀវរបស់ពួកគេត្រូវបានក្រុមភ្ញៀវ Wolverhampton លត់ដល់ផ្ទះក្នុងលទ្ធផល ៤-១សម្រាប់ការប្រកួតចុងក្រោយបង្អស់។ សម្រាប់ ៦ប្រកួតរបស់នៅក្របខណ្ឌ EPL គឺ Tottenham ឈ្នះ៣ចាញ់៣ ឈរនៅលេខរៀងទី៦ ខណៈក្រុមឈរនៅលេខរៀងទី៩គឺ Fulham ៦ប្រកួតចុងក្រោយគឺឈ្នះ២ចាញ់៣ស្មើ១។
១.ប្រវត្តិជួបគ្នា
៦ប្រកួតចុងក្រោយ Tottenham ឈ្នះ៤ស្មើ១និងចាញ់១ ខណៈការប្រកួតចុងក្រោយបង្អស់ Fulham លត់ Tottenham នៅទឹកដីខ្លួនឯងដោយលទ្ធផល ៣
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Tottenham
គ្រូបង្វឹកលោក Postecoglou ជួបបញ្ហាកីឡាកររងរបួសម្រាមជើងគឺ Cristian Romero កាលពីថ្ងៃសុក្រ ដូច្នេះគាត់និងអវត្តមាន។ ដូច្នេះកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះនិង ត្រូវអវត្តមានជាមួយ Mikey Moore (ជំងឺ), Guglielmo Vicario (កជើង), Micky van de Ven (សរសៃពួរ), Richarlison (សរសៃពួរ), Wilson Odobert (សរសៃពួរ) និង Rodrigo Bentancur ដែលត្រូវបន្តការព្យួរលើកទី២ក្នុងចំណោម៧ដងពីបទមាក់ងាយមិត្តរួមក្រុម Son Hoeung ming។ ខ្សែបម្រើ-ការពារស្លាបឆ្វេង James Maddison ត្រៀមនិងបង្ហាញខ្លួនបន្តទៀ ក្រោយបង្ហាញទម្រង់លលេងល្អរកបាន២គ្រាប់ពេលប្រកួតជាមួយ Man.City នោះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងForster; Porro, Dragusin, Davies, Udogie; Sarr, Bissouma, Maddison; Kulusevski, Solanke, Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)Fulham
Fulham មានការព្រួយបារម្ភ ពួកគេនឹងគ្មានខ្សែបម្រើកណ្តាលរហូតដល់ឆ្នាំថ្មី ខណៈដែល Harrison Reed បានទទួលការវះកាត់ជង្គង់កាលពីជាងមួយសប្តាហ៍មុន ហើយត្រូវបានគេរំពឹងថានឹងសម្រាកព្យាបាលរបួសរហូតដល់ដើមខែមករា ២០២៥ឯណោះ។Silva ក៏បានបញ្ជាក់ផងដែរថា Joachim Andersen នឹងអវត្តមានសម្រាប់ “ការប្រកួតមួយចំនួន” ជាមួយនឹងបញ្ហាកំភួនជើង ខណៈដែល Jorge Cuenca ក៏អវត្តមានផងដែរ ប៉ុន្តែ Sander Berge ហាក់ដូចជាមិនអីទេ។Issa Diop នឹងលេងនៅតួនាទីការពារតំណាងអោយ Andersen ខណៈ Bernd Leno, Reiss Nelson, Iwobi និង Emile Smith Rowe ទាំងអស់អាចរំពឹងថានឹងស្វាគមន៍អតីតក្រុម Arsenal របស់ពួកគេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLeno; Tete, Diop, Bassey, Robinson; Berge, Pereira; Traore, Smith Rowe, Iwobi; Jimenez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Tottenham ២:១ Fulham
ប្រភព:whoscored &sportsmole&sportrader

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City […]


