

បរទេសៈ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Zirkzee ដែលទើបតែផ្ទេរទៅកាន់ Old Trafford កាលពីទីផ្សាររដូវក្តៅកន្លងទៅអាចនឹងចាកចេញពីក្រុមទាំងមិនទាន់បានបង្ហាញសមត្ថភាពសាកសមនឹងតម្លៃដែល Man Utd បានចំណាយទៅកាន់ Bologna ក្នុងតម្លៃ៣៧លានផោន ។ យ៉ាងណាមិញបើយោងទៅតាមការចុះផ្សាយដោយ Corriere dello Sport បានបញ្ជាក់ថា ភ្នាក់ងារផ្ទាល់ខ្លួនរបស់ខ្សែប្រយុទ្ធរូបនេះបានធ្វើការចរចារជាមួយនឹងអ្នកតំណាងរបស់ក្លឹប Juventus រួចហើយ ដោយបច្ចុប្បន្នពួកគេកំពុងសិក្សាអំពីវិធីសាស្ត្រដែលអាចនាំយក Zirkzee ទៅកាន់ Old Lady ៕


ខ្សែការពារក្លឹប Paris Saint-Germain កីឡាករ Achraf Hakimi បានចេញមកធ្វើការបោះសម្តីដោយព្រមានក្នុងន័យស្រាលៗតែមានន័យជ្រៀលជ្រៅទៅកាន់កីឡាករឆ្នើម Lionel Messi មុនពេលពួកគេជួបប្រកួតគ្នានៅព្រឹត្តិការណ៍ប្រកួតពានរង្វាន់ FIFA Club World Cup វគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃអាទិត្យខាងមុខនេះ។ គួររំលឹកថា Hakimi និង Messi ធ្លាប់ជាមិត្តរួមក្រុមកំឡុងពេលកាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនលេងនៅ PSG មុនពេលគាត់ចាកចេញទៅចូលរួមជាមួយ Inter Miami ។អត្ថបទកំពុងចាប់អារម្មណ៍៖ Benfica ផ្តួលយកឈ្នះនំបុ័ង Bayern ឈានទៅកាន់វគ្គ១៦ក្រុម Club World Cup (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ថ្លែងទៅកាន់ ItalPress ខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិម៉ារ៉ុក Hakimi បាននិយាយថាៈ Messi គួរតែកត់ចំណាំថាមិនមានមិត្តភក្តិនៅលើទីលានបាល់ទាត់ទេ។ វាពិតជាល្អណាស់ដែលបានជួបគាត់( Messi )ម្តងទៀត។ ពិតជាបរិយាកាសដ៏ស្រស់ពេលអ្នកគាំទ្រ និង ឃើញការប្រកួតប្រជែងដ៍ស្វិតស្វាញ ។គាត់(Messi)នឹងព្យាយាមយកឈ្នះ ហើយយើងដូចគ្នាដែរដើម្បីឱកាសឆ្លងទៅជុំបន្ទាប់។។ ប្រភព:Dailypost […]



