

ក្រុមម្ចាស់ផ្ទះ Brighton & Hove Albion នឹងឡើងមកលេខរៀងទី ២ ក្នុងតារាង Premier League ប្រសិនពួកគេទទួលបានជ័យជំនះក្នុងការប្រកួតទល់និងភ្ញៀវបាតតារាងគឺ Southampton ក្នុងការប្រកួតនៅវេលាម៉ោងទាបភ្លឺឈានចូលថ្ងៃសៅរ៍វេលាម៉ោង ៣ទាបភ្លឺនៅកីឡដ្ឋាន Amex ។ខណៈម្ចាស់ផ្ទះកំពុងស្វែងរកការឈ្នះការប្រកួតជាលើកទី ៣ ជាប់ៗគ្នារបស់ពួកគេ ស្របពេលក្រុមភ្ញៀវមានបំណងជៀសវាងការចាញ់ការប្រកួតក្នុងលីកចំនួន ៣ ដងចុងក្រោយជាប់ៗគ្នាផងដែរ។ ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL ឈ្នះ៤ស្មើ១និងចាញ់១ ស្ថិតនៅលេខរៀងទី៥ ខណៈ Southampton ចាញ់៥ឈ្នះតែ១លើកគត់កំពុងឈរនៅបាតតារាង។
១.ប្រវត្តិជួបគ្នា

ជួបគ្នា៥ដងចុងក្រោយ Brighton ឈ្នះ៣ស្មើ២។ការប្រកួតចុងក្រោយបង្អស់គឺ Brighton បានផ្តួល Southampton ក្នុងលទ្ធផល ៣ទល់និង១កាលពីខែឧសភា ២០២៣។
២.ពត៌មានក្រុមBrighton(ម្ចាស់ផ្ទះ)
Brighton នឹងមិនមានកីឡាករជើងចាស់ James Milner (ភ្លៅ) និង Solly March (ជង្គង់) ខណៈ Lewis Dunk (កំភួនជើង), Jack Hinshelwood (ជង្គង់), Ferdi Kadioglu (ម្រាមជើង), Tariq Lamptey (កំភួនជើង), Adam Webster (ភ្លៅ) និង Yankuba Minteh (សាច់ដុំ)។ អវត្ដមាននៃខ្សែបម្រើ Baleba ដែលត្រូវបានព្យួរ និងភាពមិនច្បាស់លាស់លើកាយសម្បទារបស់ Hinshelwood អាចនិងអោយ Matt O’Riley ចូលលេងនៅក្របខណ្ឌ Premier League ជាលើកដំបូងរជាមួយ Yasin Ayari ឬ Mats Wieffer ។ Joao Pedro និងលេងនៅតួនាទីបម្រើកណ្តាលដូចកំលុងពេលប្រកួតទល់និង Bournemouth ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Verbruggen; Veltman, Van Hecke, Igor, Estupinan; Wieffer, O’Riley; Rutter, Pedro, Mitoma; Welbeck
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមSouthampton(ភ្ញៀវ)
សម្រាប់ក្រុម Southampton ពួកគេនិងត្រូវលេងដោយគ្មានអ្នកចាំទី Aaron Ramsdale (ម្រាមដៃ) និង Gavin Bazunu (សរសៃពួរ) ខណៈ Jan Bednarek (ជង្គង់), Ross Stewart និង William Smallbone (សរសៃពួរទាំងពីរ) ។អតីតកីឡាករ Brighton គឺ Adam Lallana និង Paul Onuachu បានលេចចេញជាមន្ទិលសង្ស័យ បន្ទាប់ពីពួកគេបានរងរបួសសរសៃពួរ និងជង្គង់រៀងៗខ្លួនកំលុងពេលចាញ់ Liverpool។ ការអវត្តមានរបស់ Lallana អាចនឹងអោយ Joe Aribo លេងនៅតួនាទីបម្រើកណ្តាល រួមជាមួយនឹង Matheus Fernandes ដែលបានស៊ុតបញ្ចូលទីទល់នឹងក្រុម Liverpool ខណៈ Adam Armstrong ដែលរកគ្រាប់បាល់បំប៉ោងសំណាញ់ទីកាលពីចុងសប្តាហ៍មុន ត្រៀមចូលលេងជាមយ Tyler Dibling និង Cameron Archer រឺ Ben Brereton Diaz ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMcCarthy; Walker-Peters, Harwood-Bellis, Downes, Stephens, Manning; Aribo, Fernandes; Dibling, Archer, Armstrong
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Brighton ៣ : ០ Southampton
ប្រភព:whoscored &sportsmole&sportytrader

ខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Alejandro Garnacho បានបង្ហាញការគាំទ្ររបស់គាត់ចំពោះមិត្តរួមក្រុម Marcus Rashford ដោយពាក់អាវ Aston Villa ក្នុងថ្ងៃវិស្សមកាល។កីឡាករអន្តរជាតិអាហ្សង់ទីនបានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីយប់ថ្ងៃអាទិត្យដោយពាក់ឯកសណ្ឋានAston Villa កំលុងពេលនៅផ្ទះ។ មើលឃើញដូច្នេះមិត្តរួមក្រុមគឺសិស្សច្បង Rashford ដែលមានសុពលភាពកុងត្រារយៈពេលពីរឆ្នាំជាមួយក្លឹប Man.Utd បានបញ្ចេញមតិយ៉ាងខ្លីថា My Brother លើរូបភាពរបស់ Garnacho ហើយបានភ្ជាប់មកជាមួយនឹងEmoji រូបបេះដូងជាការអរគុណ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Rashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយAston Villa ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែក្នុងខែមករា បន្ទាប់ពីត្រូវបានរារាំងដោយអ្នកចាត់ការ Ruben Amorim ។ទោះជាយ៉ាងណាសម្រាប់អនាគតរបស់ Garnacho នៅ Old Trafford នៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង បន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim […]



