Close
Sponsor ads Featured-Image
ដឹងហើយហួសចិត្ត! តា Pep ប្រាប់មូលហេតុស្លាកស្នាមលើរង្វង់មុខពេលប្រកួតស្មើ Feyenoord
ទំហំអក្សរ
តូច
ធំ

មូលហេតុដែលលោក Pep Guardiola បានបង្ហាញពីស្លាកស្នាមនៅលើក្បាល និង ច្រមុះរបស់គាត់ដូចជាមុតនិងរបស់អ្វីម៉្យាង បន្ទាប់ពី Manchester City បានត្រឹមប្រកួតស្មើ ៣ ទល់និង៣ ជាមួយក្លឹបមកពីក្របខណ្ឌលីកកំពូលហូឡង់គឺ Feyenoord ក្នុងការប្រកួតពានរង្វាន់ UCL ត្រូវបានបង្ហាញជាសាធារណៈហើយ។គួររំលឹកថាការប្រកួតពានរង្វាន់ UCL ដើម្បីរកបាន៣ ពិន្ទុដ៏សំខាន់របស់ក្រុមម្ចាស់ផ្ទះ Man. City បានត្រឹមខកចិត្ត នៅកីឡដ្ឋាន Etihad បើទោះបីជាពួកគេ មុខការប្រកួតលើក្រុមភ្ញៀវក្នុងលទ្ធផល ៣-0 នៅនាទី ៧៥រកបានដោយHaaland និង Ilkay Gundogan ក៏ដោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Pep Guardiola explains why he had scratches all over his face after Man  City's collapse against Feyenoord - Man City - SPORTbible

ads

VIDEO) Pep Guardiola Explains Unusual Scratch on His Face After Manchester  City Draw | beIN SPORTS

គួរកត់សម្គាល់ថាក្រោយចប់ការប្រកួត អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញ ត្រូវបានប្រទះឃើញមានស្នាមអុចក្រហមនៅលើក្បាល និង ពេញផ្ទៃមុខនិងស្នាមប្រេះនៅលើច្រមុះខណៈអ្នកចាត់ការរូបនេះបានឆ្លើយប្រាប់ថាៈ ស្នាមម្រាមដៃខ្ញុំនៅទីនេះ ក្រចករបស់ខ្ញុំ ខ្ញុំចង់ធ្វើបាបខ្លួនឯង។ ព្រោះបច្ចុប្បន្នយើងលេងមិនមានស្ថេរភាពទេ។ ពួកយើងបានចាញ់ការប្រកួតជាច្រើននាពេលថ្មីៗនេះ។ យើងមានភាពផុយស្រួយពិសេសតំបន់ការពារ ហើយយើងត្រូវការជ័យជំនះ។ការប្រកួតនេះគឺមានលទ្ធផលល្អនៅពេលដំបូងសម្រាប់ទំនុកចិត្តប៉ុន្តែបន្ទាប់មកយើងបានជួបបញ្ហា។គួរបញ្ជាក់ផងដែរ Man.City បានចាញ់ការប្រកួត៥លើកនៅ៣កម្មវិធីផ្សងគ្នាមុនពេលទទួលបានលទ្ធផលត្រឹមស្មើនៅពេលនេះ។

ប្រភព:Sportbible

អត្ថបទទាក់ទង
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930