

សហរដ្ឋអាមេរិក៖ អតីតខ្សែបម្រើអាហ្សង់ទីន Barcelona និង Liverpool គឺលោក Javier Mascherano ត្រូវបានតែងតាំងដឹកនាំក្លឹបអាជីព Inter Miami FC ក្រោមកិច្ចសន្យា ៣ឆ្នាំ ពោលគឺរហូតដល់ចប់រដូវកាលឆ្នាំ២០២៧ តែម្តង។

យោងតាមគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសវ័យ ៤០ឆ្នាំ នឹងចូលដឹកនាំក្លឹបរបស់លោក David Beckham ជំនួសកៅអីគ្រូបង្វឹកអាហ្សង់ទីនដូចគ្នា គឺលោក Gerardo Martino ដែលបានលាឈប់កាលសប្តាហ៍មុន ដោយសារហេតុផលផ្ទាល់ខ្លួន។
ការដឹកនាំក្លឹបលេងនៅ Major League Soccer ទឹកដីសហរដ្ឋអាមេរិក លោក Mascherano នឹងបានជួបជុំគ្នាវិញជាមួយ Lionel Messi អតីតមិត្តរួមក្រុមទាំងនៅជម្រើសជាតិអាហ្សង់ទីន និងក្លឹប FC Barcelona ក្រោយពេល Messi បានចូលរួមជាមួយ Inter Miami នាអំឡុងខែកក្កដា ឆ្នាំ២០២៣។
នៅចាំបាន Javier Mascherano ទើបតែបានដឹកនាំក្រុមឈុត U23 អាហ្សង់ទីន ឈានដល់វគ្គ ៨ក្រុមចុងក្រោយនៅ ព្រឹត្តិការណ៍ Paris Olympics មុនពេលលាឈប់៕
ប្រភព៖ BBC

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



