Close
Featured-Image
តា Pep បង្កើតកំនត់ត្រាថ្មី និង តាមទាន់កំនត់ត្រាចាស់ក្រោយចាញ់ Tottenham ធ្ងន់ករ
ទំហំអក្សរ
តូច
ធំ

ក្រោយប្រកួតចាញ់ក្រុមភ្ញៀវ Tottenham ដោយលទ្ធផល ៤ទល់និងក្រុមមេឃខៀវ Man.City បានបង្កើតកំនត់ត្រាអាក្រក់មួយចំនួនមិនធ្លាប់មានក្នុងអាជីពជាអ្នកចាត់ការទូទៅគិតចាប់តាំពីឆ្មាំ២០០៦មក គឺគិតចាប់តំាងពីការដឹកដឹកនាំរបស់អតីតគ្រូបង្វឹកលោក Stuart Pearce។មានន័យថាបរាជ័យលើកទី៤នៅក្របខណ្ឌ៣ផ្សេងគ្នា និងជាលើកទីមួយខណៈ Man City ចាញ់បីប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Guardiola និងជាការបញ្ចប់កំនត់ត្រាមិនដែលចាញ់ក្នុងផ្ទះ ៥២លើកផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៏ផងដែរមុនការប្រកួតចាប់ផ្តើមគឺខ្សែបម្រើកណ្តាល Rodri បានចេញមកបង្ហាញពានកិត្តិយសផ្ទាល់ខ្លួនគឺបាល់មាស Ballon Dór  ដែលបានឈ្នះកាលពីខែមុន មុនការប្រកួតនេះចាប់ផ្តើម។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Paul Merson makes Man City vs Tottenham prediction: 'It wouldn't shock me'

អ្នកចាត់ការសញ្ជាតិអេស្បាញមិនដែលចាញ់ការប្រកួតលីកកំពូលអង់គ្លេសក្នុងផ្ទះដោយរបូតគ្រាប់បាល់ ដល់ទៅ ៤គ្រាប់ទេកំលុងពេលដឹកនាំក្លឹបនៅអង់គ្លេស។ទោះយ៉ាងណាគ្រូបង្វឹកវ័យ ៥៣ឆ្នាំ ក៏ធ្លាប់ចាញ់ពេល ដឹកនាំ Man.City ចាញ់នៅទឹកដី Everton ៤-0 ក្នុងឆ្នាំ ២០១៧ និងដឹកនាំ Barcelona បរាជ័យនៅ Champions League ក្នុងឆ្នាំ ២០១៦ដោយលទ្ធផល ៤ទល់និង០ ហើយដឹកនាំ Bayern Munich ចាញ់ Real Madrid ក្នុងឆ្នាំ ២០១៤ដោយលទ្ធផល ៤ទល់និង០ ផងដែរ។

City's long unbeaten run at home ends with shock 4-0 loss to Spurs | Reuters

City's long unbeaten run at home ends with shock 4-0 loss to Spurs | Reuters

លទ្ធផលបរាជ័យចាញ់ក្រុម Tottenham បានធ្វើអោយក្រុមការពារតំណែងជើងឯកក្របខ័ណ្ឌកំពូលអង់គ្លេស ចាញ់ ៥ ប្រកួតជាប់គ្នាគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលតែមួយ គិតចាប់តាំងពីក្រុម Chelsea បានបង្កើតកំនត់ត្រាអាក្រក់មួយនេះគិតចាប់តាំងពីខែមីនាឆ្នាំ ១៩៥៦ ។ នេះជាបរាជ័យក្នុងលីគក្នុងផ្ទះដ៏អាក្រក់បំផុតរបស់ Man City ចាប់តាំងពីចាញ់ Arsenal ៥-១ ក្នុងឆ្នាំ ២០០៣។

Man City 0-4 Tottenham: Player Ratings and Match Highlights

Manchester City 0-4 Tottenham: Premier League – as it happened | Premier League | The Guardian

Tottenham គឺជាក្រុមដំបូងដែលបានរកគ្រាបបាល់នាំមុខត្រឹម១៩នាទីនៅត្រឹមតង់ទី១ដោយរកបាន២គ្រាប់ ខណៈ Man City ធ្លាប់ត្រូវបានEverotn ធ្វើបានដូច្នេះនៅកំលុងខែ ធ្នូ នៅឆ្នាំ ២០១០។យ៉ាងណាមិញបរាជ័យនៅសប្តាហ៍ទី១២នេះបានធ្វើអោយក្រុម Tottenham ក្លាយជាក្រុមដែលMan.City បរាជ័យពេលលេងទល់និងពួកគេច្រើនដងបំផុតរហូតដល់ទៅ៩លើក ខណៈTottenham ទើបតែធ្លាក់ចេញពីក្របខណ្ឌ Carabao កាលពីខែតុលា កន្លងទៅ ។មួយវិញទៀតជ័យជំនះនេះគឺជាលើកទី៣ដែល Tottenham បានយកឈ្នះលើក្រុមម្ចាស់ជើងឯក Premier League ដោយរករបានគ្រាប់បាល់មិនតិចជាង៣គ្រាប់ ។ Man City បានស៊ុតបាល់ចេញរហូតដល់ទៅ២៣គ្រាប់តែមិនអាចរកបានគ្រាប់បាល់វាយបកដោយគិតចាប់តាំងពិចាញ់ក្រុមបិសាចក្រហម Man. United ២-០ ក្នុងខែមីនា ឆ្នាំ ២០២១កន្លងទៅ។
ប្រភព:BBC &Be Soccer
វីឌេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយ Arsenal ស្មើ Crystal ! Liverpool ត្រូវការតែ១ពិន្ទុទៀត ដើម្បីលើកពាន Premier League
featured image

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool ត្រូវការតែ១ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតនៅសល់ បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal បញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ទល់នឹងក្រុម Crystal Palace កាលពីយប់មិញ។ បច្ចុប្បន្នក្រុមលោក Arne Slot មាន ៧៩ពិន្ទុ ឈរកំពូលតារាង Premier League ២០២៤/២៥ ក្រោយឆ្លងកាត់ ៣៣ប្រកួតមកទល់ពេលនេះ ស្របពេល Arsenal ដែលឈរនៅលេខ២ មានតែ ៦៧ពិន្ទុ លេងបាន ៣៤ប្រកួត។អត្ថបទកំពុងចាប់អារម្មណ៍៖ Barca ទទួលបានសំណើរ១០០លានអឺរ៉ូ​ពីអារ៉ាប់ដែលចង់ខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់របស់ខ្លួន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះមានន័យថា Liverpool ដែលបានគ្រងជើងឯកលីគកំពូលអង់គ្លេសចុងក្រោយឆ្នាំ២០២០ ត្រូវតែ ១ពិន្ទុទៀតទេ ដើម្បីលើកពានលីគ ក្នុងរដូវកាលដំបូងរបស់លោក Slot។ អតីតជើងឯកលីគ ១៩សម័យកាល Liverpool នឹងត្រូវប្រកាសជើងឯក Premier League រដូវកាលនេះតែម្តង […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 34 18 13 3 63 29 +34 67
    3 Manchester City 34 18 7 9 66 43 +23 61
    4 Nottingham Forest 33 18 6 9 53 39 +14 60
    5 Newcastle United 33 18 5 10 62 44 +18 59
    6 Chelsea 33 16 9 8 58 40 +18 57
    7 Aston Villa 34 16 9 9 54 49 +5 57
    8 AFC Bournemouth 33 13 10 10 52 40 +12 49
    9 Fulham 33 13 9 11 48 45 +3 48
    10 Brighton & Hov… 33 12 12 9 53 53 +0 48
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Everton 33 8 14 11 34 40 -6 38
    14 Manchester United 33 10 8 15 38 46 -8 38
    15 Wolverhampton Wanderers 33 11 5 17 48 61 -13 38
    16 Tottenham Hotspur 33 11 4 18 61 51 +10 37
    17 West Ham United 33 9 9 15 37 55 -18 36
    18 Ipswich Town 33 4 9 20 33 71 -38 21
    19 Leicester City 33 4 6 23 27 73 -46 18
    20 Southampton 33 2 5 26 24 78 -54 11
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930  
  • Sponsor by 88Bol