
ក្រោយប្រកួតចាញ់ក្រុមភ្ញៀវ Tottenham ដោយលទ្ធផល ៤ទល់និងក្រុមមេឃខៀវ Man.City បានបង្កើតកំនត់ត្រាអាក្រក់មួយចំនួនមិនធ្លាប់មានក្នុងអាជីពជាអ្នកចាត់ការទូទៅគិតចាប់តាំពីឆ្មាំ២០០៦មក គឺគិតចាប់តំាងពីការដឹកដឹកនាំរបស់អតីតគ្រូបង្វឹកលោក Stuart Pearce។មានន័យថាបរាជ័យលើកទី៤នៅក្របខណ្ឌ៣ផ្សេងគ្នា និងជាលើកទីមួយខណៈ Man City ចាញ់បីប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Guardiola និងជាការបញ្ចប់កំនត់ត្រាមិនដែលចាញ់ក្នុងផ្ទះ ៥២លើកផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៏ផងដែរមុនការប្រកួតចាប់ផ្តើមគឺខ្សែបម្រើកណ្តាល Rodri បានចេញមកបង្ហាញពានកិត្តិយសផ្ទាល់ខ្លួនគឺបាល់មាស Ballon Dór ដែលបានឈ្នះកាលពីខែមុន មុនការប្រកួតនេះចាប់ផ្តើម។
អ្នកចាត់ការសញ្ជាតិអេស្បាញមិនដែលចាញ់ការប្រកួតលីកកំពូលអង់គ្លេសក្នុងផ្ទះដោយរបូតគ្រាប់បាល់ ដល់ទៅ ៤គ្រាប់ទេកំលុងពេលដឹកនាំក្លឹបនៅអង់គ្លេស។ទោះយ៉ាងណាគ្រូបង្វឹកវ័យ ៥៣ឆ្នាំ ក៏ធ្លាប់ចាញ់ពេល ដឹកនាំ Man.City ចាញ់នៅទឹកដី Everton ៤-0 ក្នុងឆ្នាំ ២០១៧ និងដឹកនាំ Barcelona បរាជ័យនៅ Champions League ក្នុងឆ្នាំ ២០១៦ដោយលទ្ធផល ៤ទល់និង០ ហើយដឹកនាំ Bayern Munich ចាញ់ Real Madrid ក្នុងឆ្នាំ ២០១៤ដោយលទ្ធផល ៤ទល់និង០ ផងដែរ។
លទ្ធផលបរាជ័យចាញ់ក្រុម Tottenham បានធ្វើអោយក្រុមការពារតំណែងជើងឯកក្របខ័ណ្ឌកំពូលអង់គ្លេស ចាញ់ ៥ ប្រកួតជាប់គ្នាគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលតែមួយ គិតចាប់តាំងពីក្រុម Chelsea បានបង្កើតកំនត់ត្រាអាក្រក់មួយនេះគិតចាប់តាំងពីខែមីនាឆ្នាំ ១៩៥៦ ។ នេះជាបរាជ័យក្នុងលីគក្នុងផ្ទះដ៏អាក្រក់បំផុតរបស់ Man City ចាប់តាំងពីចាញ់ Arsenal ៥-១ ក្នុងឆ្នាំ ២០០៣។
Tottenham គឺជាក្រុមដំបូងដែលបានរកគ្រាបបាល់នាំមុខត្រឹម១៩នាទីនៅត្រឹមតង់ទី១ដោយរកបាន២គ្រាប់ ខណៈ Man City ធ្លាប់ត្រូវបានEverotn ធ្វើបានដូច្នេះនៅកំលុងខែ ធ្នូ នៅឆ្នាំ ២០១០។យ៉ាងណាមិញបរាជ័យនៅសប្តាហ៍ទី១២នេះបានធ្វើអោយក្រុម Tottenham ក្លាយជាក្រុមដែលMan.City បរាជ័យពេលលេងទល់និងពួកគេច្រើនដងបំផុតរហូតដល់ទៅ៩លើក ខណៈTottenham ទើបតែធ្លាក់ចេញពីក្របខណ្ឌ Carabao កាលពីខែតុលា កន្លងទៅ ។មួយវិញទៀតជ័យជំនះនេះគឺជាលើកទី៣ដែល Tottenham បានយកឈ្នះលើក្រុមម្ចាស់ជើងឯក Premier League ដោយរករបានគ្រាប់បាល់មិនតិចជាង៣គ្រាប់ ។ Man City បានស៊ុតបាល់ចេញរហូតដល់ទៅ២៣គ្រាប់តែមិនអាចរកបានគ្រាប់បាល់វាយបកដោយគិតចាប់តាំងពិចាញ់ក្រុមបិសាចក្រហម Man. United ២-០ ក្នុងខែមីនា ឆ្នាំ ២០២១កន្លងទៅ។
ប្រភព:BBC &Be Soccer
វីឌេអូ:

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City […]

