

អតីតតារាសិច Mia Khlifa បានចេញមកបកស្រាយជុំវិញពាក្យចរចាមរាមដែលបានចោទប្រកាន់ថារូបនាងបានទាក់ទងដោយសំងាត់ជាមួយនឹងកីឡាករ Julian Alvares អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Man city ខណៈបច្ចុប្បន្នកំពុងប្រកបអាជីពនៅ AT Madrid ។ Mia បានបង្ហោះនូវសារខ្លីមួយលើគណនី Twitter ឬក៏ X ថា នាងមិនមានទំនាក់ទំនងជាមួយគ្នាទេ ហើយបញ្ជាក់ថា ប្រសិនបើនាងទាក់ទងនរណាម្នាក់មែននោះគឺគេម្នាក់នោះមានភាពចាស់ទុំល្មមនឹងចងចាំព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១។

ដែលខ្លឹមសារនេះនាងចង់វាយប្រហារទៅកាន់សារព័ត៌មានរបស់អាមេរិកដែលបានចុះផ្សាយ និងលើកយកហេតុការណ៍ Twin Tower 9/11 កាលពីឆ្នាំ២០០១ ជាអត្ថន័យក្នុងការឆ្លើយតបទៅកាន់សារព័ត៌មាននោះវិញ៕

ទោះបីជាគាត់ធ្លាប់មានពាក្យចចាមអារ៉ាមម្តងទៀតសម្រាប់ការផ្ទេរទៅកាន់ Real Madrid ប៉ុន្តែទីបំផុតខ្សែបម្រើអន្តរជាតិអេស្បាញ Martin Zubimendi នឹងបន្តលេងឱ្យក្រុមកាំភ្លើងធំ Arsenal ឯណោះវិញទេក្នុងតម្លៃប្រមាណជា៦៦លានយូរ៉ូ ។មានន័យថា ខ្សែបម្រើ-ការពារ របស់ក្រុម Real Sociedad បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ម្តងទៀត ដើម្បីបញ្ចប់ការផ្ទេរទៅកាន់ទឹកដី Emirates Stadium ។ Zubimendi បច្ចុប្បន្នមានវ័យ ២៦ ឆ្នាំត្រូវបានគេប្រទះឃើញនៅឯអាកាសយានដ្ឋាន Loiu ក្នុងទីក្រុង Bilbao កាលពីថ្ងៃអាទិត្យដោយជិះយន្តហោះមួយផ្សេងទៀតទៅកាន់ទីក្រុងឡុងដ៍។មានការជឿជាក់ថា Arsenal និងប្រកាសជាផ្លូវការលើការចុះហត្ថលេខាកីឡាកររូបនេះនៅដើមខែកក្កដា ខណៈទីផ្សារដោះដូរកីឡាករបានបើករួចហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ កប់! Chelsea ចែចូវទិញបានខ្សែប្រយុទ្ធជំទង់តម្លៃក្បែរ«១០០លាន»រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រធានផ្នែកបាល់ទាត់ថ្មីរបស់ក្លឹប Real Sociedad លោក Erik Bretos ក៏មានវត្តមានទីក្រុងឡុងដ៍ផងដែរ ដើម្បីពិភាក្សាអំពីការចាកចេញរបស់ខ្សែបម្រើរូបនេះ ខណៈរូបលោកបានអះអាងថាការចាកចេញនេះគឺទុកចន្លោះប្រហោងក្នុងខ្សែបម្រើ ដែលនឹងពិបាកក្នុងការបំពេញ ដូចករណីកីឡាករ Mikel Merino ដែលបានផ្លាស់មកកាន់ទឹកដី Emirates Stadium […]


