Close
Featured-Image
Prediction: អាហ្សង់ទីនអាចផ្តួលប៉េរូដើម្បីស្តារមុខមាត់ឡើងវិញបានទេ?
ទំហំអក្សរ
តូច
ធំ

ម្ចាស់ជើងឯកពិភព World Cup ២០២២គឺក្រុមជម្រើសជាតិអាហ្សង់ទីនមានបំណងចង់ស្តារមុខមាត់ឡើងវិញនៅពេលពួកគេធ្វើការស្វាគមន៍ក្រុមជម្រើសជាតិប៉េរូសម្រាប់ការប្រកួតជម្រុះ World Cup ២០២៦ ចុងក្រោយរបស់ពួកគេនៅវេលាម៉ោង័៧ព្រឹកថ្ងៃពុធស្អែកនេះ។គួរកត់សមញកាល់ថាក្រុមរបស់លោក Lionel Scaloni ដែលជាក្រុមកំពូលតារាងនឹងឈានចូលប្រកួតក្រោយបន្ទាប់ពចាញ់ម្ចាស់ផ្ទះប៉ារ៉ាហ្គាយដ៏ចម្រូងចម្រាស ២-១ ខណៈក្រុមចំណាត់ថ្នាក់លេខ ៩ ប៉េរូ ស្មើ 0-0 ជាមួយក្រុមបាតតារាងឈីលីក្នុងការប្រកួតចុងក្រោយរបស់ពួកគេ។ សម្រាប់៦ប្រកួតចុងក្រោយរបស់អាហ្សង់ទីននៅវគ្គជម្រុះ គឺឈ្នះ៣ស្មើ២និងចាញ់១ ខណៈប៉េរូឈ្នះតែ១លើកគត់ពោលគឺស្មើ៣និងចាញ់២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Argentina defeated Peru and finished first in their Group at CONMEBOL Copa  América 2024™. | CONMEBOL Copa América

Argentina vs Peru Where to Watch, Projected Lineups for World Cup Qualifiers
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយអាហ្សង់ទីនឈ្នះ៤ស្មើ១ ខណៈការប្រកួតចុងក្រោយបង្អស់ក្នុងខែមិថុនា អាហ្សង់ទីនឈ្នះ២ទល់និង០។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)អាហ្សង់ទីន
អាហ្សង់ទីននឹងមិនមានវត្តមានកីឡាករ Cristian Romero នៅក្នុងការប្រកួតនេះ ខណៈខ្សែការពារកណ្តាល Tottenham Hotspur អវត្តមានដោយសាររបួសជើងដែលតម្រូវអោយរូបគេត្រូវប្តូរចេញពីទីលានប្រកួតពេលលេងទល់នឹងប៉ារ៉ាហ្គាយ។Lisandro Martinez របស់ Man. United ក៏ត្រូវបង្ខំចិត្តដកខ្លួនចេញពីក្រុមផងដែរ ដោយសារបញ្ហាទាក់ទងនឹងត្រគាក និងខ្នងរបស់គាត់ ដូច្នេះអាហ្សង់ទីនមានបញ្ហានៅកណ្តាលតំបន់ការពារ។ដូច្នេះកីឡាករ Leonardo Balerdi និងត្រៀមបង្ហាញខ្លួនលើកទីប្រាំរបស់គាត់ជាមួយនឹង Nicolas Otamendi ប៉ុន្តែមិនមានការរំពឹងទុកថានឹងមានការផ្លាស់ប្តូរអ្វីទៀតទេខណៈកីឡាករវ័យក្មេង Alejandro Garnacho របស់ Man United នឹងនៅជាកីឡាករបម្រុង។Messi នឹងចូលទីលានជាលើកទី ១៩១ ក្នុងនាមជម្រើសជាតិអាហ្សង់ទីន ខណៈដែល Julian Alvarez អាចលេងនៅតំបន់បម្រើ-ប្រយុទ្ធកណ្តាល ខណៈអតីតកីឡាករ Man.City បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ រូបនេះចង់បន្ថែមគ្រាប់បាល់បន្ថែមទៀតក្រោយរកបាន ១១គ្រាប់ហើយសម្រាប់ក្រុមជម្រើសជាតិ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងE Martinez; Molina, Balerdi, Otamendi, Tagliafico; De Paul, Fernandez; Messi, Mac Allister, Alvarez; L Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

Argentina vs. Perú: crónica y goles del partido Copa América 2024៣.ពត៌មានក្រុម(ភ្ញៀវ)ប៉េរ៉ូ
ប៉េរូ មិនបានបញ្ជាក់លំអិតពីកីឡាករដែលរងរបួសពេលប្រកួតជាមួយឈីលីកាលពីលើកមុននោះទេ ហើយកាយសម្បទារបស់ Paolo Guerrero នឹងត្រូវវាយតម្លៃ ដោយខ្សែប្រយុទ្ធរូបនេះបានបង្ហាញខ្លួនជាលើកទី ១២៣ សម្រាប់ប្រទេសរបស់គាត់នៅអាយុ ៤០ ឆ្នាំ ខណៈ Gianluca Lapadula នឹងស្ថិតក្រោមការពិចារណាដើម្បីចាប់ផ្តើម។
Luis Advincula ទំនងជាមានវត្តមាននៅតំបន់ស្លាបសម្រាប់ប្រទេសប៉េរូក្នុងការប្រកួតនេះ ខណៈ Sergio Pena ស្ថិតក្នុងបម្រើកណ្តាល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCaceda; Corzo, Araujo, Callens; Polo, Sonne, Cartagena, Pena, Advincula; Guerrero, Valera
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អាហ្សង់ទីន ៣:០
ប្រភព:whoscored &sportsmole

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930