Close
Featured-Image
តារាឆ្នើម Spurs ម្នាក់ជាប់ពិន័យ ៧ប្រកួត ចំពេលប៉ះសុទ្ធតែក្រុមខ្លាំងៗនៅ Premier League
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែបម្រើសញ្ជាតិអ៊ុយរ៉ូហ្គាយ Rodrigo Bentancur ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA ដកបញ្ឈរជើង ៧ប្រកួត នៅមុនពេលក្លឹបមាន់ខ្នាយមាស Tottenham Hotspur ប៉ះសុទ្ធតែក្រុមខ្លាំងៗនៅ Premier League មានដូចជា Chelsea, Liverpool និងក្រុមការពារតំណែងជើងឯក Manchester City ជាដើម។ ការពិន័យកើតឡើង ក្រោយរូបគេបានលេងសើចក្នុងន័យរើសអើងជាតិសាស ចំពោះមិត្តរួមក្រុម Son Heung-min។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Rodrigo Bentancur hit with seven-match ban for Son Heung-min comments | The  Independent

កន្លងមក Bentancur ក៏ធ្លាប់ត្រូវបាន FA ពិន័យជាទឹកប្រាក់ប្រមាណ ១០ម៉ឺនផោនផងដែរនាអំឡុងខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចេញមតិរិះគន់នៅលើកញ្ចក់ទូរទស្សន៍ អំពីប្រទេសអ៊ុយរ៉ូហ្គាយរបស់លោកកាលពីខែមិថុនា។ បម្រាមថ្មី ៧ប្រកួតនេះដែរ Bentancur នឹងខកខានប្រកួតក្នុងលីគ Premier League របស់អង់គ្លេសរហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅពេល Spurs ប៉ះក្រុមខ្លាំង Man City, Chelsea និង Liverpool ជាដើម រួមទាំងវគ្គ ៨ក្រុមពាន League Cup ទល់នឹងបិសាចក្រហម Manchester United ថែមទៀតផង។ ក៏ប៉ុន្តែ Bentancur អាចចូលលេងបានធម្មតាក្នុងពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League ដែលរូបគេបានដឹងកំហុស និងចេញមុខសុំទោសរួចរាល់ផងដែរនៅលើបណ្តាញសង្គម និងចាត់ទុកថា «នោះជាការលេងសើចដ៏អាក្រក់បំផុត»៕

Tottenham midfielder Rodrigo Bentancur suspended for seven games over  alleged racist remark about teammate Son Heung-min | UK News | Sky News

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
បញ្ហាប្រឈម២ Barcelona និងត្រុវដោះស្រាយជុំវិញការមកដល់របស់ Rashford
featured image

ក្រុមអ្នកមានបុណ្យ Barcelona អាចប្រឈមនឹងបញ្ហាជាមួយ LaLiga ជុំវិញការចុះឈ្មោះកីឡាករចំណូលថ្មី Marcus Rashford នៅរដូវក្តៅនេះ។គួររំលឹកថាម្ចាស់ជើងឯក LaLiga បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីផ្ទេរយក Rashford ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជាមួយនឹងជម្រើសក្នុងការទិញផ្តាច់ជាអចិន្រ្តៃយ៍នៅឆ្នាំ2026មានតម្លៃចន្លោះពី30ទៅ35លានយូរ៉ូ។មានន័យថាការ​ចុះ​ហត្ថលេខា​លើ​កីឡាករខ្សែបម្រើស្លាប-ឆ្វេងក្រុមតោកំណាច​អង់គ្លេស​អាច​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ពុធនេះយ៉ាងយូរបំផុត។អត្ថបទកំពុងចាប់អារម្មណ៍៖ បញ្ហាប្រឈម២ Barcelona និងត្រុវដោះស្រាយជុំវិញការមកដល់របស់ Rashford សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងណាប្រភពពីគេហទំព័រ Goal បានចុះផ្សាយថាៈ Barcelona នឹងមិនអាចចុះឈ្មោះកីឡាករ Man.Utd គឺ Rashford ដោយសារតែបញ្ហាហិរញ្ញវត្ថុដែលកំពុងរួមរឹតលើស្ថានភាពជាក់ស្តែងរបស់ពួកគេ បើទោះបីជាក្រុមបានឈ្នះពាន La liga កាលពីរដូវកាលចាស់ក៏ដោយ។យ៉ាងណាម៉ិញនៅក្នុងកិច្ចសន្យាបានបញ្ជាក់ផងដែរថាប្រសិនជា Barcelona មិនអាចផ្ទេរយក Rashford ជាអចិន្រៃ្តយ៍បានទេ នោះពួកគេនិងត្រូវបង់ប្រាក់ដល់ Man.Utd លើការពិន័យចំនួន៥លានយូរ៉ូផងដែរ។ Rashford ក៏បានទទួលយល់ព្រមលើការកាត់ប្រាក់ខែចំនួន ២៥ភាគរយផងដែរជុំវិញការផ្ទេរមកទឹកដី Catalan។ការពិតពួកគេបានបង្វែរគោលដៅទៅរក Rashford បន្ទាប់ពីបរាជ័យក្នុងការនាំយក Nico Williams ក្រោយពីប្រធានក្លឹប La Liga លោក Javier […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930