Close
Featured-Image
Mike Tyson «ពុំស្តាយក្រោយឡើយ» ទោះចាញ់ Jake Paul ដែលមានអាយុខុសគ្នា ៣១ឆ្នាំ
ទំហំអក្សរ
តូច
ធំ

(សហរដ្ឋអាមេរិក)៖ លោក Mike Tyson អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ២សម័យ បានបង្ហោះសារនៅលើបណ្តាញសង្គមថា រូបលោកមិនមានការស្តាយក្រោយឡើយ បើទោះបីជាប្រកួតចាញ់ពិន្ទុ Jake Paul ដែលមានវ័យតិចជាងលោកដល់ទៅ ៣១ឆ្នាំ ក៏ដោយនោះ។ បុរសសញ្ជាតិអាមេរិក វ័យ ៥៨ឆ្នាំ បានប្រកួតចាញ់ Jake Paul ដែលជាអតីតតារា YouTube ដោយពិន្ទុឯកច្ឆន្ទនៅឯសង្វៀន Dallas Cowboy ស្ថិតក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Agree With the Judges? Rewatch the Mike Tyson vs. Jake Paul Fight on Netflix - CNET

លោក Tyson បានបង្ហោះសារនៅលើបណ្តាញសង្គមដែលត្រូវបានដកស្រង់ចេញផ្សាយដោយ cbsnews.com ថា «ពុំមានការស្តាយក្រោយឡើយ ពីការបរាជ័យ ១ប្រកួតចុងក្រោយនេះ។ នេះជាស្ថានភាពមួយ ក្នុងចំណោមស្ថានភាពជាច្រើន នៅពេលអ្នកចាញ់ ប៉ុន្តែនៅតែឈ្នះ ព្រោះពោរពេញទៅដោយសេចក្តីរីករាយកាលពីយប់មិញ(ថ្ងៃសៅរ៍)»

Netflix's messy Mike Tyson vs. Jake Paul fight raises major red flag - TheStreet

គួរជម្រាបដែរថា លោក Tyson បានចូលនិវត្តន៍ពីប្រដាល់សកលអាជីពទម្ងន់ធ្ងន់តាំងពីឆ្នាំ២០០៥ ក្រោយប្រឡូកបាន ២០ឆ្នាំ បានគូសបញ្ជាក់ថា រូបលោកស្ទើរតែបាត់បង់ជីវិតកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការបញ្ចូលឈាម ៨លើក និងស្រកអស់ជាង ១១គីឡូក្រាម នៅក្នុងមន្ទីរពេទ្យ។

លោកថា «ខ្ញុំត្រូវតែឡើងប្រកួតវិញ ដើម្បីទទួលបានសុខភាពល្អ ជាអ្វីដែលខ្ញុំចាត់ទុកថា ឈ្នះនាពេលនេះ។ ខ្ញុំមិនស្តាយក្រោយទេ»

គួរបញ្ជាក់ផងថា កាលពី ៤ឆ្នាំមុន ពោលនៅឆ្នាំ២០២០ Mike Tyson ក៏បានឡើងសង្វៀនប្រកួតជាលក្ខណៈតាំងពិព័រណ៍ម្តងដែរទល់នឹង Roy Jones Jr អតីតម្ចាស់ខ្សែក្រវាត់ ៤ស្ថាប័នផ្សេងគ្នា៕

Netflix: Mike Tyson vs. Jake Paul streaming issues 'tackled brilliantly' - MMA Fighting

អត្ថបទកំពុងចាប់អារម្មណ៍៖
ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix
featured image

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930