
ប្រភពពីសារពត៌មាននៅក្នុងប្រទេសអ៊ីតាលីបានចុះផ្សាយថាក្លឹបអ្នកមានបុណ្យ Barcelona មានបំណងចង់ផ្ទេរយកតារាឆ្នើមរបស់ ក្លឹបNapoli គឺកីឡាករ Khvicha Kvaratskhelia ជាមួយនឹងតម្លៃរបស់ខ្សែបម្រើស្លាបសញ្ជាតិហ្សកហ្សីរូបនេះគឺមានរហូតដល់ទៅ ៧០ លានអឺរ៉ូឯណោះ។បើទោះបីជាក្រុមកំពុងនាំមុខតារាងLa Liga កំពុងបង្ហាញទម្រង់លេងខ្លាំងក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់គឺលោក Hansi Flick ក៏ប៉ុន្តែក្លឹបយក្សកាតាឡាន់ បានដាក់គោលដៅផ្ទេរយក Kvaratskhelia មកកាន់ទឹកដី Camp Nou នៅពេលខាងមុខនេះ។
គួររំលឹកថាកីឡាករវ័យ ២៣ ឆ្នាំបានចូលរួមជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Naple គឺ Napoli ដោយបានអភិវឌ្ឍខ្លួនក្លាយជាក្លាយជាកីឡាករដ៏មានទេពកោសល្យលេចធ្លោមួយនៅតំបន់អឺរ៉ុបយ៉ាងឆាប់រហ័សបំផុត។ទោះយ៉ាងណា Napoli ទំនងជាមិនអនុញ្ញាតឱ្យកីឡាករមានសមត្ថភាពរូបនេះចាកចេញក្នុងតម្លៃទាបជាងហាងឆេងតម្លៃខ្លួនដែលបានដាក់នោះទេ បើទោះបីជាក្លឹបមានបញ្ហាប្រឈមលើផ្នែក ហិរញ្ញវត្ថុរបស់ពួកគេ ប៉ុន្តែក្លឹបមានចក្ខុវិស័យវែងឆ្ងាយសម្រាប់ Kvaratskhelia ដែលធ្វើអោយគាត់គឺជាជម្រើសដ៏គួរឱ្យទាក់ទាញនៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការនៅពេលបញ្ចប់រដូវកាលនេះប្រសិនក្លឹបទាំងពីរយល់ព្រមលើលក្ខណ្ឌផ្ទាល់ខ្លួននោះ។
បច្ចុប្បន្នNapoli កំពុងឈរនៅលើកំពូលតារាងដោយមានគម្លាតពីក្រុម Atlanta , Fiorentina, Inter Milan និង Lazio ត្រឹមតែ១ពិន្ទុ ប៉ុណ្ណោះ។
ប្រភព:Besoccer
វីដេអូ:

ខ្សែការពារ Illia Zabarnyi ត្រៀមនឹងពិនិត្យសុខភាពមុនពេលផ្ទេរទៅក្លឹបជើងឯកបារាំង Paris St-Germain ក្នុងតម្លៃ 57.1 លានផោន។ខ្សែការពារកណ្តាលអ៊ុយក្រែនកំពុងមានវត្តមាននៅទីក្រុងប៉ារីសដោយយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប និង ជាម្ចាស់ជើងឯករងFIFA Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចាកចេញរបស់ Zabarnyi នឹងក្លាយជាការលក់d;mដ៏ធំទីបីរបស់ខ្សែការពារដោយ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីខ្សែការពារកណ្តាល Dean Huijsen បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 50 លានផោន ហើយ Liverpool បានចុះហត្ថលេខាលើកីឡាករ Milos Kerkez ក្នុងកិច្ចព្រមព្រៀងតម្លៃ 40 លានផោន។គួររំលឹកថា Zabarnyi បានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ 2023 ពី Dynamo Kyiv […]



