

ក្រុមបិសាចក្រហម Man. United គ្រោងសម្លឹងរកការផ្ទេរយកខ្សែការពារឆ្វេងមកពង្រឹងក្រុមឡើងវិញនៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការនៅខែមករាខាងមុខនេះ ខណៈកីឡាករខ្សែការពារក្រុមតោខៀវ Chelsea ដែលមិនស្ថិតក្នុងបញ្ជីប្រើប្រាស់របស់លោក Enzo Maresca គឺកីឡាករអន្តរជាតិអង់គ្លេស Ben Chilwell គឺជាគោលដៅផ្ទេរ ព្រមជាមួយអតីតយុវជនថ្នាលក្លឹប Man.Utd របស់ពួកគេគឺកីឡាករអន្តរជាតិអេស្បាញ Alvaro Carreras គឺជាកីឡាករស្ថិតក្នុងគោលដៅផ្ទេរដ៍មានសក្តានុពល។

ប្រភពពីគេហទំព័រ CaughtOffside បានចុះផ្សាយថាៈ គ្រូបង្វឹកថ្មីលោក Rúben Amorim មានបំណងចង់នាំយកកីឡាករ Carreras វ័យ ២១ឆ្នាំមកកាន់ទឹកដី Old Trafford សាជាថ្មី ខណៈក្រុមមានតម្រូវការចាប់បាច់សម្រាប់កីឡាករដែលលេងនៅតួនាទីខ្សែការពារឆ្វេងចាំបន្ទាប់ពីខ្សែការពារដ៏មានបទពិសោធន៍គឺ Luke Shawមានបញ្ហារបួសសាច់ដុំរយៈពេលវែង ខណៈ Tyrell Malacia ក៍មិនសូវបានលេងដោយញាំញីដោយសាររបួសដូចគ្នា។
គួររំលឹកថាក្រុមជើងឯកអង់គ្លេស២០សម័យបានសម្រេចចិត្តលក់Alvaroទៅអោយ Benfica ក្រោយអនុញ្ញាតិអោយក្លឹប Preston North End, Granada ខ្ចីជើង មុនលក់រូបគេចេញជាថ្នូរក្នុងការចុះហត្ថលេខានាំយក Malacia ពីក្លឹប Feyenoord ក៏ប៉ុន្តែពេលនេះពួកគេបានបង្កើនឱកាសចរចារផ្ទេរយកកីឡាករយុវជនរូបនេះត្រលប់មករួមក្រុមវិញនៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការនៅពាក់កណ្តាលរដូវកាលមានរយៈពេល១ខែមករា ២០២៥ ខាងមុខនេះ។
ប្រភព:Tribuna
វីដេអូ :Alvaro Carreras
វីដេអូ: Ben Chilwell

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]


