

ក្រុមបិសាចក្រហម Man. United គ្រោងសម្លឹងរកការផ្ទេរយកខ្សែការពារឆ្វេងមកពង្រឹងក្រុមឡើងវិញនៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការនៅខែមករាខាងមុខនេះ ខណៈកីឡាករខ្សែការពារក្រុមតោខៀវ Chelsea ដែលមិនស្ថិតក្នុងបញ្ជីប្រើប្រាស់របស់លោក Enzo Maresca គឺកីឡាករអន្តរជាតិអង់គ្លេស Ben Chilwell គឺជាគោលដៅផ្ទេរ ព្រមជាមួយអតីតយុវជនថ្នាលក្លឹប Man.Utd របស់ពួកគេគឺកីឡាករអន្តរជាតិអេស្បាញ Alvaro Carreras គឺជាកីឡាករស្ថិតក្នុងគោលដៅផ្ទេរដ៍មានសក្តានុពល។

ប្រភពពីគេហទំព័រ CaughtOffside បានចុះផ្សាយថាៈ គ្រូបង្វឹកថ្មីលោក Rúben Amorim មានបំណងចង់នាំយកកីឡាករ Carreras វ័យ ២១ឆ្នាំមកកាន់ទឹកដី Old Trafford សាជាថ្មី ខណៈក្រុមមានតម្រូវការចាប់បាច់សម្រាប់កីឡាករដែលលេងនៅតួនាទីខ្សែការពារឆ្វេងចាំបន្ទាប់ពីខ្សែការពារដ៏មានបទពិសោធន៍គឺ Luke Shawមានបញ្ហារបួសសាច់ដុំរយៈពេលវែង ខណៈ Tyrell Malacia ក៍មិនសូវបានលេងដោយញាំញីដោយសាររបួសដូចគ្នា។
គួររំលឹកថាក្រុមជើងឯកអង់គ្លេស២០សម័យបានសម្រេចចិត្តលក់Alvaroទៅអោយ Benfica ក្រោយអនុញ្ញាតិអោយក្លឹប Preston North End, Granada ខ្ចីជើង មុនលក់រូបគេចេញជាថ្នូរក្នុងការចុះហត្ថលេខានាំយក Malacia ពីក្លឹប Feyenoord ក៏ប៉ុន្តែពេលនេះពួកគេបានបង្កើនឱកាសចរចារផ្ទេរយកកីឡាករយុវជនរូបនេះត្រលប់មករួមក្រុមវិញនៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការនៅពាក់កណ្តាលរដូវកាលមានរយៈពេល១ខែមករា ២០២៥ ខាងមុខនេះ។
ប្រភព:Tribuna
វីដេអូ :Alvaro Carreras
វីដេអូ: Ben Chilwell

នាយកប្រតិបត្តិ UEFA នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីសម្រេចថាតើ Crystal Palace នឹងត្រូវបានអនុញ្ញាតឱ្យលេងក្នុង Europa League រដូវកាលក្រោយឬយ៉ាងណា។គួររំលឹកថាក្រុមរហស្សនាមស្ទាំងខៀវ បានឈ្នះពានរង្វាន់ដ៍ចំណាស់របស់អង់គ្លេសគឺ FA Cup ដើម្បីមានសិទ្ធិបង្ហាញខ្លួនការប្រកួតពានរង្វាន់ធំទីពីរនៅអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ។ប៉ុន្តែទោះជាយ៉ាងណាសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ត្រូវតែសម្រេចថាតើពួកគេបានបំពានច្បាប់កម្មសិទ្ធិពហុក្លឹបដែរឬទេ ខណៈការរំពឹងទុកគឺថាលទ្ធផលនៃសវនាការជំនុំជំ្រះនឹងត្រូវប្រកាសនៅល្ងាចថ្ងៃសុក្រនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Admin មិនហ៊ានគិតជានាទី និងវិនាទីទេ !មកដឹងពីប្រាក់ខែ Cristiano Ronaldo ក្រោយបន្តកុងត្រា២ឆ្នាំ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាកាលពីថ្ងៃចន្ទម្ចាស់ក្រុមហ៊ុន New York Jets លោក Woody Johnson បានចុះហត្ថលេខាលើ កិច្ចសន្យាស្របច្បាប់ ដើម្បីទិញភាគហ៊ុន ៤៣% របស់ John Textor នៅ Crystal Palace ក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានគេជឿថាមានតម្លៃជិត ១៩០ លានផោន ស្របពេល Palace បានទទូចថា […]


