
បារាំងកំពុងសម្លឹងចង់បន្តក្តីសង្ឃឹមរបស់ពួកគេក្នុងការបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងនៃក្របខ័ណ្ឌLeague A ពូល ២ ក្នុងក្របខ័ណ្ឌ UEFA Nations League នៅពេលដែលពួកគេប្រកួតជាមួយក្រុមម្ចាស់ផ្ទះអ៊ីស្រាអែលនៅកីឡដ្ឋាន Stade de France នៅវេលាម៉ោង២និង៤៥នាទីឈានចូលថ្ងៃសុក្រស្អែកនេះ។ក្រុមមាន់គកបានទទួលជ័យជម្នះក្នុងលទ្ធផល ២ទល់និង១ លើក្រុមជម្រើសជាតិបែលហ្សិកក្នុងការប្រកួតពានរង្វាន់ដ៏ធំទីពីររបស់អឺរ៉ុបមួយនេះ ខណៈអ៊ីស្រអែលមិនទាន់ឈ្នះទេ ក្រោយចាញ់អ៊ីតាលីចុងក្រោយធ្ងន់ករ ៤ទល់និង១។៦ប្រកួតចុងក្រោយរបស់បារាំងគឺឈ្នះ៣ចាញ់១ឈរនៅលេខរៀងទី២បន្ទាប់ពីItaly ខណៈអ៊ីស្រអែលជាក្រុមបាតារាងពោលគឺមិនដែលឈ្នះសោះ ក្រោយប្រកួត៤ដងមិនដែលឈ្នះ។
១.ប្រវត្តិជួបគ្នា
ធ្លាប់ជួបគ្នា៥ដងចុងក្រោយបារាំងឈ្នះ៣ស្មើ២ខណៈការប្រកួតចុងក្រោយបង្អស់គឺបារាំងផ្តួលក្នុងលទ្ធផល ៤ទល់និង១កាលពីខែតុលាក្នុងការប្រកួតពានរង្វាន់ Uefa Nation League ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)បារាំង
គ្រូបង្វឹកបារាំងលោក Didier Deschamps មិនបានដាក់កីឡាករឆ្នើម Kylian Mbappe របស់ក្លឹប Real Madrid ខណៈរូបលោកមានចម្លើយដ៍ខ្លីថាអវត្តមានរបស់គេគឺជារឿងល្អបំផុត ចំណែកឯ Wesley Fofana, Loic Bade និង Aurelien Tchouameni សុទ្ធតែអវត្តមានដោយសាររបួស ខណៈ Tchouameni បានទទួលកាតក្រហមទល់និង បែលហ្សិកនិងជាកាពីតែនប្រវត្តិសាស្រ្តទី២ បន្ទាប់ពី Zinedine Zidane បានទទួលកាតក្រហមកំលុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ World Cup ២០០៦ ទល់និង អ៊ីតាលីរួចមក។អ្នកចាំទី Lille គឺ Lucas Chevalier បានទទួលការកោះហៅជាលក្ខណៈអន្តរជាតិលើកដំបូង ប៉ុន្តែមិនរំពឹងថានិងប្តូរជំនួស Mike Maignan ខណៈ N’Golo Kante របស់ Al Ittihad និង Adrien Rabiot របស់ Marseille ទាំងពីរនាក់ម្នាក់ក្នុងចំនោមនោះអាចចាប់ផ្តើមចូលលេងនៅតំបន់បម្រើកណ្តាលដោយចាប់ដៃគូជាមួយ Eduardo Camavinga ។
Kolo Muani បានស៊ុតបញ្ចូលទីបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៤ ដងចុងក្រោយសម្រាប់ម្ចាស់ផ្ទះ និងអាចលងជាខ្សែប្រយុទ្ធកណ្តាលពេលអវត្តមាន Mbappe ខណៈដែល Ousmane Dembele, Michael Olise និង Bradley Barcola ស្ថិតនៅគាំទ្រពីតំបន់បម្រើប្រយុទ្ធស្លាបជំនួសវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Kounde, Konate, Saliba, Hernandez; Kante, Camavinga; Dembele, Olise, Barcola; Kolo Muani
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)អ៊ីស្រអែល
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPeretz; Dasa, Feingold, Nachimas; Abada, Kanichowsky, Abu Fani, Haziza; Gloukh, Gandelman; Baribo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ បារាំង ៤:០ អ៊ីស្រាអែល
ប្រភព:whoscored &sportsmole

(អេស៉្បាញ)៖ ក្លឹបកាតាឡាន់ FC Barcelona ក្រុមជើងឯករងលីគកំពូលអេស្ប៉ាញ La Liga រដូវកាលមុន ត្រូវការតែ ៣ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតដែលនៅសល់រដូវកាលនេះ បន្ទាប់ពីយកឈ្នះគូសត្រូវស៊ីហុតឈាម Real Madrid ៤-៣ កាលពីរាត្រីថ្ងៃអាទិត្យ ប្រចាំសប្តាហ៍ទី៣៥ យប់មិញនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អុញនោះ! លោក Amorim ទទួលស្គាល់នឹងចុះចេញពីតំណែង ប្រសិនទម្រង់ Man Utd នៅតែអន់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទន្ទឹមនឹងនេះ ៣ពិន្ទុដ៏សំខាន់ក្នុងដីនេះផងដែរ បានញាំងឱ្យក្រុមរបស់លោក Hansi Flick រកបាន ៨២ពិន្ទុ ស្របពេលក្រុមការពារតំណែងជើងឯក Real Madrid ឈរលេខ២ មានតែ ៧៥ពិន្ទុ មុនពេលលេង ៣ប្រកួតទៀតបិទរដូវកាល Laliga ២០២៤/២៥។ គួរជម្រាបដែរថា ក្រុមអ្នកមានបុណ្យ Barcelona បានធ្វើការវាយបក ដើម្បីនាំមុខអធិរាជស […]



