Close
Sponsor ads Featured-Image
Vinicius ធ្វើបាន Hat-trick ទល់ Osasuna ខណៈកីឡាករសំខាន់ ៣នាក់រងរបួសគួរសម(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែការពារ Eder Militão របស់ក្រុមអធិរាជស Real Madrid បានរងរបួសសរសៃពួរ ACL ជាលើកទីពីរក្នុងអាជីព កំលុងការប្រកួតដែលម្ចាស់ផ្ទះ Real Madrid បានយកឈ្នះក្រុមភ្ញៀវ Osasuna ដោយលទ្ធផល ៤ទល់និង០កាលពីយប់ថ្ងៃសៅរ៏ម្សិលមិញនេះ ខណៈ ខ្សែបម្រើស្លាប Vinicius Junior ធ្វើបានHat-trick នៅនាទីទី៣៤,៦១,៦៩ ខណៈBellingham រកបាន១គ្រាប់ផងដែឬនៅនាទី៤២។ទោះបីជាជ័យជំនះក្នុងផ្ទះលើកដំបូងរយៈពេល៣ប្រកួតចុងក្រោយ ប៉ុន្តែក្រុមលោក Carlo Ancelloti បានបាត់បង់ខ្សែការពារអន្តរជាតិប្រេស៊ីលដែលជាជម្រើសទី១របស់ក្រុម ក្រោយការចាកចេញរបស់អតីតកីឡា ករ Raphael Verane នៅឆ្នាំ ២០២១គឺ Militão បច្ចុប្បន្នមានវ័យ ២៦ឆ្នាំមានអការៈឈឺចាប់យ៉ាងខ្លាំងនៅលើជើងស្តាំរបស់គាត់ហើយត្រូវក្រុមគ្រូពេទ្យសែងចេញពីទីលាន ដែលអាចនិងធ្វើការវះកាត់ និង ត្រៀមសម្រាកពេញមួយរដូវកាល។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Player Ratings: Real Madrid 4-0 Osasuna; 2024 La Liga - Managing Madrid

ads

Jude is FINALLY off the mark! Bellingham ends long wait for first goal of the season with inch-perfect lob for Real Madrid against Osasuna | Goal.com English Bahrain

Real Madrid's Militao suffers another severe knee injury | SuperSport

Real Madrid player ratings vs Osasuna: You can shove your Ballon d'Or! Unstoppable Vinicius Junior bags hat-trick as Jude Bellingham finally joins the party - but injuries could derail Los Blancos |

Real Madrid's injury problems worsen: How serious are Rodrygo, Militao, and Vazquez's injuries? - World Soccer Talk

មិនមែនតែកីឡាករ Militao នោះទេ ក្រុមម្ចាស់ផ្ទះដែលទើបតែរកជ័យជំនះឃើញលើកដំបូងក្រោយចាញ់ក្នុងផ្ទះ២ប្រកួតចុងក្រោយជាប់គ្នា បានប្រឈមអវត្តមានកីឡាករ Rodrygo ដោយសារបញ្ហារបួសជើងផងដែរ ប៉ុន្តែមិនទាន់ត្រូវបានក្លឹបបញ្ជាក់ជាផ្លូវការណ៍នោះទេ ខណៈរូបគេត្រូវបានប្តូរជំនួសដោយមិត្តរួមក្រុម Brahim Diaz។ ជាចុងក្រោយកីឡាករដែលត្រូវប្តូរចេញនៅពេលបញ្ចប់តង់តី១គឺខ្សែការពារស្លាបស្តាំ Lucas Vazquez មានបញ្ហារបួសត្រូវប្តូរចេញដូចគ្នា។ ក្រុមការពារតំណែងជើងឯកLa Liga មានបញ្ហារបួសកីឡាករសំខាន់ ៗមួយចំនួនទៅហើយមានដូចជា Dani Carvajal, Thibaut Courtois, Aurelien Tchouameni, and David Alaba ជាដើមនោះ។
ប្រភព:Indiatoday
វីដេអូ:

អត្ថបទទាក់ទង
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930