
អ្នកចាត់ការទូទៅរបស់ក្រុម Fenerbahce លោក Jose Mourinho បានលើកឡើងពីឈ្មោះក្រុមសារិកាព្រៃ Newcastle United ជាក្លឹបដ៏ស័ក្តសម្រាប់រូបលោកក្នុងការវិលត្រល់ប់មកកាន់ក្របខណ្ឌ EPL របស់អង់គ្លេសវិញ ប្រសិនជាអ្នកចាត់ការបច្ចុច្បន្នគឺលោក Eddie Howe និងត្រូវចាកចេញពីក្លឹបនោះ។គួររំលឹកថាបច្ចុប្បន្នលោក Mourinho គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់មានវ័យ៦១ឆ្នាំរូបនេះ កំពុងពិចារណាក្នុងការផ្លាស់មកកាន់ទឹកដីអង់គ្លេសជាលើកទី៥ក្រោយធ្លាប់ដឹកនាំក្រុមតោខៀវ Chelsea ពីរដង ចន្លោះឆ្នាំ ២០០៤ដល់ ២០០៧ និង ២០១៣ ដល់២០១៥ មុនពេលដឹកនាំក្រុមបិសាចក្រហម Manchester United នៅឆ្នាំ២០១៦ ដល់២០១៨ និង Tottenham នៅឆ្នាំ២០១៩ដល់២០២១។
ប្រភពពីគេហទំព័រ The Guadian បានចុះផ្សាយថាៈ គ្រូបង្វឹកដែលធ្លាប់ឈ្នះជើងឯក Champions League ជាមួយ Porto និង Inter Milan ធ្លាប់បានជួបជាមួយប្រធានក្លឹប Newcastle លោក Yasir al-Rumayyan កាលពីខែមីនា ក្រោយពីអ្នកាត់ការសញ្ជាតិព័រទុយហ្គាល់ហាក់ដូចជាមិនសប្បាយចិត្តនិងអាជីពនៅក្នុងប្រទេសទួរគី បន្ទាប់ពីមានការរិះគន់ប្រឆាំងនឹងដំណើរការលីក និងមន្ត្រីប្រទេសនៅប៉ែកឥសាន្តនៃទ្វីបអឺរ៉ុបមួយនេះ។ បច្ចុប្បន្ន Fenerbahce បានធ្លាក់មកនៅលេខរៀងទី៣ វិញហើយក្រោយប្រកួត១០ដងមាន ២៣ពិន្ទុនិងមានគម្លាត៥ពិន្ទុពីក្រុមកំពូលតារាងលីកកំពូលតួគី។

អង់គ្លេស៖ ខ្សែប្រយុទ្ធឆ្នើម Marcus Rashford ដែលកំពុងលេងខ្ចីជើងនៅក្រុម Aston Villa បង្ហាញអារម្មណ៍សៅហ្មង ថាខ្លួននឹងមិនមានជំនឿចិត្តថាអាចវិលត្រលប់មកលេងឲ្យក្លឹបបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Ruben Amorim ដែលជាគ្រូបង្គោលនោះទេ។ បើទោះជាយ៉ាងណា ខ្សែប្រយុទ្ធស្លាបវ័យ ២៧ឆ្នាំ មិនទាន់សម្រេចចិត្តអំពីអនាគតរបស់ខ្លួន ថាបន្ត ឬក៏ ចាកចេញនោះទេ នៅពេលចប់ការខ្ចីជើងនៅចុងរដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Barca ទទួលបានសំណើរ១០០លានអឺរ៉ូពីអារ៉ាប់ដែលចង់ខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់របស់ខ្លួន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Rashford មានកិច្ចសន្យាកុងត្រាជាមួយបិសាចក្រហមរហូតដល់ឆ្នាំ ២០២៨ ឯណោះ៕ ប្រភព៖ BBC