Close
Featured-Image
Prediction: ជំនួបដ៍កក្រើករវាង Inter Milan និង Napoli ក្រុមណាឈ្នះនិងឈរកំពូលតារាង
ទំហំអក្សរ
តូច
ធំ

ជំនួបរវាងក្លឹបយក្សអ៊ីតាលីពីរគឺ Napoli និង ត្រូវធ្វើដំណើរមកកាន់ទឹកដី San Siro ដើម្បីសួរសុខទុក្ខក្រុមជើងឯក Serie A គឺម្ចាស់ផ្ទះ Inter Milan នាវេលាម៉ោង ២ៈ៤៥នាទីរំលងអធ្រាត ឈានចូលថ្ងៃចន្ទទី១១ វិច្ឆិកា ២០២៤ស្អែកនេះហើយ។ក្រុមភ្ញៀវNapoliដែលកំពុងឈរលើតារាង SerieA នៅលើម្ចាស់ផ្ទះ១ពិន្ទុបន្ទាប់ពីចាញ់ Atalanta ៣ទល់និង០ ក្នុងនាមម្ចាស់ផ្ទះដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន។ ទន្ទឹមនឹងនេះដែរ Inter ទើបតែបានឈ្នះបីលើកជាប់ៗគ្នា រួមទាំងលទ្ធផលដ៏គួរអោយចាប់អារម្មណ៍នៅក្របខណ្ឌ Champions League ។ សម្រាប់ក្រុមទាំងពីរការប្រកួតនៅក្របខណ្ឌ SerieA មានភាពខុសគ្នាតិចតួចពោលគឺ Napoli ឈ្នះ៥ចាញ់១ ខណៈ Inter MIlan មិនដែលចាញ់ពោលគឺស្មើ១ឈ្នះ៥។
Inter's winning streak halted in 1-1 draw with Napoli | Reuters

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Inzaghi: Inter 'have to win both' matches against Arsenal and Napoli in Champions League and Serie A - Football Italia - November 5 latest

១.ប្រវត្តិជួបគ្នា

ក្រុមទាំងពីរជួបគ្នា៥ដងចុងក្រោយឈ្នះ២ចាញ់២និងស្មើ១។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Inter Milan

បន្ទាប់ពីមានការភ្ញាក់ផ្អើលជាមួយនិងការដាក់កីឡាករលេងនៅពាក់កណ្តាលសប្តាហ៍គ្រូបង្វឹក Simone Inzaghi មានបំណងនិងដាក់អោយក្រុមជម្រើសដំបូង Inter Milan មួយនេះលេងម្តងទៀត ប៉ុន្តែក្រុមអវត្តមាន Carlos Augusto មិនអាចចូលលេងបានដោយសាររបួស។ខ្សែការពារជើងចាស់ Francesco Acerbi ថ្មីៗនេះបានត្រលប់មកហ្វឹកហាត់ពេញលេញវិញ ក្រោយលេងជាកីឡាករបម្រុងពេលជួប Arsenal។ Marcus Thuram គួរតែអាចត្រលប់មកបង្ហាញខ្លួនក្នុងនាមជាប្រធានក្រុមដើម្បីលេងចាប់ដៃគូគ្នាជាមួយ Lautaro Martinez ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSommer; Pavard, Acerbi, Bastoni; Darmian, Barella, Calhanoglu, Mkhitaryan, Dimarco; Thuram, Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២

Inter settle for Serie A draw with Napoli after late Juan Jesus header - Total Italian Football
៣.ពត៌មានក្រុម(ភ្ញៀវ)Napoli
ខ្សែបម្រើជួរមុខរបស់ Napoli នឹងត្រូវដឹកនាំដោយ Khvicha Kvaratskhelia ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាលនេះ និងអតីតកីឡាករ Inter Milan គឺ Romelu Lukaku និង Matteo Politano ។tanislav Lobotka បានជាសះស្បើយពីរបួសភ្លៅ ដើម្បីជំនួសកន្លែងរបស់ Billy Gilmour នៅខ្សែបម្រើគឺស្ថិតក្នុងហានិភ័យខ្លះ បើទោះជាបានបង្វែរការរិះគន់របស់លោក Antonio Conte ទៅជាការសរសើរកាលពីប៉ុន្មានសប្តាហ៍មុនក៏ដោយ។ជាថ្មីម្តងទៀត Mathias Olivera និង Leonardo Spinazzola នឹងប្រជែងគ្នាសម្រាប់ខ្សែការពារឆ្វេង ដោយប្រធានក្រុម Giovanni Di Lorenzo ចាប់ផ្តើមនៅខាងស្តាំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Meret; Di Lorenzo, Rrahmani, Buongiorno, Olivera; Anguissa, Lobotka; Politano, McTominay, Kvaratskhelia; Lukaku
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Inter Milan ៣ : ២ Napoli
ប្រភព:whoscored &sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
បញ្ហាប្រឈម២ Barcelona និងត្រុវដោះស្រាយជុំវិញការមកដល់របស់ Rashford
featured image

ក្រុមអ្នកមានបុណ្យ Barcelona អាចប្រឈមនឹងបញ្ហាជាមួយ LaLiga ជុំវិញការចុះឈ្មោះកីឡាករចំណូលថ្មី Marcus Rashford នៅរដូវក្តៅនេះ។គួររំលឹកថាម្ចាស់ជើងឯក LaLiga បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីផ្ទេរយក Rashford ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជាមួយនឹងជម្រើសក្នុងការទិញផ្តាច់ជាអចិន្រ្តៃយ៍នៅឆ្នាំ2026មានតម្លៃចន្លោះពី30ទៅ35លានយូរ៉ូ។មានន័យថាការ​ចុះ​ហត្ថលេខា​លើ​កីឡាករខ្សែបម្រើស្លាប-ឆ្វេងក្រុមតោកំណាច​អង់គ្លេស​អាច​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ពុធនេះយ៉ាងយូរបំផុត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបនៅ EPL មួយនេះឆ្មក់បានឱកាសផ្ទេរយក Gyokeres មុនពេល Sporting បដិសេធសំណើរ Arsenal (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងណាប្រភពពីគេហទំព័រ Goal បានចុះផ្សាយថាៈ Barcelona នឹងមិនអាចចុះឈ្មោះកីឡាករ Man.Utd គឺ Rashford ដោយសារតែបញ្ហាហិរញ្ញវត្ថុដែលកំពុងរួមរឹតលើស្ថានភាពជាក់ស្តែងរបស់ពួកគេ បើទោះបីជាក្រុមបានឈ្នះពាន La liga កាលពីរដូវកាលចាស់ក៏ដោយ។យ៉ាងណាម៉ិញនៅក្នុងកិច្ចសន្យាបានបញ្ជាក់ផងដែរថាប្រសិនជា Barcelona មិនអាចផ្ទេរយក Rashford ជាអចិន្រៃ្តយ៍បានទេ នោះពួកគេនិងត្រូវបង់ប្រាក់ដល់ Man.Utd លើការពិន័យចំនួន៥លានយូរ៉ូផងដែរ។ Rashford ក៏បានទទួលយល់ព្រមលើការកាត់ប្រាក់ខែចំនួន ២៥ភាគរយផងដែរជុំវិញការផ្ទេរមកទឹកដី Catalan។ការពិតពួកគេបានបង្វែរគោលដៅទៅរក Rashford បន្ទាប់ពីបរាជ័យក្នុងការនាំយក Nico Williams […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930