Close
Sponsor ads Featured-Image
Prediction: Brighton អាចសងសឹក Man.City ដែលកំពុងធ្លាក់ទម្រង់លេងបានដែរទេ?
ទំហំអក្សរ
តូច
ធំ

ប្រឈមនិងមិនចង់ចាញ់ការប្រកួតជាលើកទី៤ សម្រាប់រដូវកាលនេះនិងជាលើកដំបូងក្រោមការដឹកនាំរបស់លោក Pep Guardiola ក្រុមមេឃខៀវ Man. City និងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Amex ដើម្បីជួបជាមួយក្រុមសត្វរំពេរ Brighton & Hove Albion ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍នេះវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត។ក្រុម ម្ចាស់ផ្ទះក៏សម្លឹងចង់រកឃើញជ័យជំនះក្រោយរងបរាជ័យក្នុងការប្រកួតពីរលើកចុងក្រោយជាប់ៗគ្នាជាមួយក្រុមតែ១គឺ Liverpool ក្នុងការប្រកួតពានរង្វាន់ EFL Cup និង Premier League។៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺចាញ់១ស្មើ២ឈ្នះ៣បច្ចុប្បន្នឈរនៅលេខរៀងទី ២មានគម្លាតពី Liverpool តែ២ពិន្ទុប៉ុណ្ណោះ ខណៈ ៦ប្រកួតចុងក្រោយរបស់ Brighton  ចាញ់២ស្មើ២និងឈ្នះ២ បច្ចុប្បន្នឈរនៅលេខរៀងទី៏៨។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester City vs. Brighton: Preview, Team News, Previous Meeting and Prediction - Bitter and Blue
១.ប្រវត្តិជួបគ្នា

ads

Brighton មិនដែលឈ្នះ Man.City ទេ ប៉ុន្តែធ្លាប់ស្មើ១លើកនិងចាញ់៤ដងខណៈការប្រកួតចុងក្រោយបង្អស់Man.City លត់ម្ចាស់ផ្ទះ ៤ទល់និង០ កាលពីខែ
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Brighton

​កីឡាករសំខាន់ទាំងបីរបស់ Brighton គឺSolly March (សរសៃពួរជង្គង់)ខណៈ James Milner និង Adam Webster (របួសភ្លៅទាំងពីរ)និងអាចត្រលប់មកជួយក្រុមក្រោយលការសម្រាកលក្ខណៈអន្តរជាតិ ប៉ុន្តែគ្រូបង្វឹកលោក Hurzeler បានបញ្ជាក់ថាទាំង Joao Pedro និង Matt O’Riley និងអវត្តមានក្រោយរងរបួសកជើងដូចគ្នា។
Lewis Dunk (កំភួនជើង) និង Yankuba Minteh (សាច់ដុំ) ខណៈ Yasin Ayari (កជើង) ក្រោយប្រកួតចុងក្រោយជាមួយ Liverpool ទន្ទឹមនឹងនោះ Carlos Baleba មិនបានបង្ហាញខ្លួននៅ Anfield ដោយសារបញ្ហាជង្គង់អាចនិងចូលលេងទល់និង Man City ។អតីតខ្សែប្រយុទ្ធ Man.Utd កីឡាករ Danny Welbeck បានស៊ុតបញ្ចូលទី ៦ គ្រាប់ក្នុង ១០ ប្រកួតនៅ Premier League នៅរដូវកាលនេះមិនដែលរកបានគ្រាប់បាល់ក្នុង១៩ប្រកួតចុងក្រោយជាមួយ Man City ឡើយ។ ទោះជាយ៉ាងណាកីឡាករវ៍័យ ៣៣ ឆ្នាំរូបនេះអាចនិងចូលលេងចាប់ដៃគូតំបន់ប្រយុទ្ធជាមួយយ Georginio Rutter និង Kaoru Mitoma ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVerbruggen; Veltman, Van Hecke, Igor, Estupinan; Kadioglu, Hinshelwood, Baleba, Mitoma; Rutter, Welbeck
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់

How to watch Brighton vs Man City: TV channel, live stream and team news as Pep Guardiola's side aim to bounce back

Brighton vs Man City LIVE: Premier League result, final score and reaction | The Independent

Man City beats Brighton 4-0 to stay on course for another Premier League title. Phil Foden scores 2 – CBS17.com

៣.ពត៌មានក្រុម(ភ្ញៀវ)Man.City
សម្រាប់ Man Cityមានកីឡាករមួយចំនួនរងរបួសរយៈពេលយូរដូចជា Rodri (សរសៃពួរជង្គង់) និង Oscar Bobb (បាក់ឆ្អឹងជើង)ខណៈ Ruben Dias, John Stones (ទាំងពីរមិនបានបញ្ជាក់) ខ្សែបម្រើ Jack Grealish (ក្រលៀន) ។ ទោះយ៉ាងណាខ្សែការពារកណ្តាលទាំងពីរគឺ Dias និង Stones ជាគោលដៅត្រលប់មកវិញក្រោយសម្រាកអន្តរជាតិ ខណៈ Grealish មានរបួសតែមានការភ្ញាក់ផ្អើលក្រោយត្រូវក្រុមតោកំណាចអង់គ្លេសកោះហៅ។បន្ទាប់ពីការសម្រាក ៩ ប្រកួតរបួស Kevin De Bruyne បានចូលក្រុមវិញសម្រាប់ ២ ប្រកួតចុងក្រោយនិងលេងជាកីឡាករបម្រុងជាក់ស្តែងដូចជាទល់និង Sporting ។ កីឡាករ​រូប​នេះ​ទំនង​ជា​មិន​អាច​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍​នេះ​ទេ ខណៈ​ដែល​គាត់​បន្ត​ពង្រឹង​កាយ​សម្បទា​របស់​គាត់ ប៉ុន្តែ​គាត់​អាច​បង្ហាញ​ខ្លួន​នៅជាកីឡាករ​បម្រុង។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Guardiola នឹងថ្លឹងថ្លែងថាតើត្រូវចាប់ផ្តើម Kyle Walker ឬ Rico Lewis នៅខ្សែការពារស្តាំ ខណៈ Jahmai Simpson-Pusey វ័យ ១៩ ឆ្នាំបង្ហាញខ្លួនលើកដំបូងរបស់គាត់សម្រាប់ Man City នៅថ្ងៃអង្គារ អាចត្រូវបានជំនួសដោយខ្សែការពារកណ្តាលNathan Ake។ចំណែកឯ ខ្សែបម្រើស្លាប Jeremy Doku និងអាចចូលលេងក្រោយពីជាសះស្បើយពីរបួស ខណៈ Erling Haaland បានស៊ុតបញ្ចូលទីតែមួយគ្រាប់ក្នុងការប្រកួតលីកចំនួន ៥លើកចុងក្រោយជាមួយនិងការខកខានរកបាល់ប៉េណាល់ទីក្នុងការប្រកួត Champions League នៅពាក់កណ្តាលសប្តាហ៍នេះផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Akanji, Ake, Gvardiol; Kovacic, Gundogan; Savinho, Foden, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Brighton ២:២ Man.City
ប្រភព:whoscored &sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
កីឡាករមកពីក្លឹបចេញពីជម្រើសជាតិមួយណាកំពុងនាំមុខការរកគ្រាប់បាល់នៅ FIFA Club World Cup (មាន៥វីដេអូ)
featured image

ការប្រកួតបាល់ទាត់ពិភពលោក Club World Cup កំពុងតែដំណើរការយ៉ាងរលូនទោះបីមានការរិះគន់លើបញ្ហាអាកាសធាតុក្តី ទោះយ៉ាងណាកីឡាករមកពីក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងនាំមុខគេនៅលើការរកគ្រាប់បាល់ខណៈក្រុមរបស់ខ្លួនក៍បានឆ្លងផុតវគ្គជម្រុះចែកពូលផងដែរ។គិតត្រឹមថ្ងៃទី ២៤មិថុនានេះមានគ្រាប់បាល់សរុបចំនួន៩៩គ្រាប់ហើយ ក្នុងនោះ ១៦គ្រាប់រកបានពីកីឡាករឆ្នើមនៃក្រុមជម្រើសជាតិអាហ្សង់ និងនាំមុខប្រេស៊ីល និងបារាំង ដែលពួកគេរកបានសរុបត្រឹមតែ ១០ គ្រាប់ប៉ុណ្ណោះ។ ទោះបីស្ថិតក្នុងវ័យ ៣៧ឆ្នាំទៅហើយក្តី ខ្សែប្រយុទ្ធស្លាបរូបនេះរកបាន ៣គ្រាប់ និង Lautaro Martinez រកបានពីរគ្រាប់ ស្របពេលមិត្តរួមជាតិជាច្រើនរូប រួមមាន Nicolas Otamendi, Rodrigo Battaglia, Enzo Fernandez, Juan Pablo Freytes, Valentin Carboni, Jose Manuel Lopez, Facundo Colidio, Sebastian Driussi, Maxi Mezaរកបានម្នាក់១គ្រាប់ ខណៈ Messi រកបានគ្រាប់បាល់ Free Kick ដ៍ល្អមួយគ្រាប់ផងដែរ។ក្នុងនោះ Claudio Echeverri ដែលបានស៊ុតបាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើលអំឡុងពេល Manchester City […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930