Close
Featured-Image
Prediction: ម្ចាស់ផ្ទះ FK CRVena Zvezda អាចទប់ទល់ក្រុមឡើងជើងខ្លាំង Barcelona បានទេ?
ទំហំអក្សរ
តូច
ធំ

Barcelona ដែលជាក្រុមមានចំណាត់ថ្នាក់កំពូលនៅលីកកំពូលអេស្បាញ La Liga មានបំណងចង់ស្វែងរកជ័យជំនះជាលើក​ទី​បី​ជាប់​ៗ​គ្នា​ក្នុង​ក្រប​ខ័ណ្ឌ Champions League ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស៊ែប៊ី ដើម្បី​ជួបក្រុម Red Star Belgrade នៅ​វេលាម៉ោង៣រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៍ស្អែកនេះ។ក្រុមយក្សកាតាឡានក៏កំពុងចង់រកឃើញជ័យជំនះជាលើកទីបីដែលជាការប្រកួតក្រៅដីទាំង៣លើកខណៈ ការប្រកួត១គត់ទទួលបានជ័យជំនះក្នុងចំណោមការប្រកួតក្នុងផ្ទះ ៦ ចុងក្រោយរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Champions League ។សម្រាប់ក្រុមម្ចាស់ផ្ទះ Red Star Belgrade ដែលមានឈ្មោះថ្មីថា FK CRvena Zvezda ជាក្រុមមិនទាន់ស្គាល់ឈ្នះទេនៅ៣ប្រកួតចុងក្រោយនៃក្របខណ្ឌ UCL។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Crvena Zvezda Tickets | 2024-25 Crvena Schedule | Koobit
១.ប្រវត្តិជួបគ្នា

ជួបគ្នា៥ដងចុងក្រោយ Barcelona ឈ្នះ៣ស្មើ១និងចាញ់១។ ការប្រកួតចុងក្រោយបង្អស់គឺស្មើគ្នា១ទល់និង១ក្នុងឆ្នាំ១៩៩៦។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Red Star Belgrade រឺ FK CRvena Zvezda 
ខ្សែបម្រើស្លាបរបស់ Red Star កីឡាករ Peter Olayinka ត្រូវបានច្រានចោលដោយសាររបួសសរសៃពួរ ខណៈពេNemanja Radonjic ក៏នឹងត្រូវអវត្តមានក្នុងការប្រកួតនៅរាត្រីនេះផងដែរ បន្ទាប់ពីត្រូវបានប្តូរចេញក្រោយចូលលេងបានត្រឹម ៨នាទីបពេលចូលជំនួសកំលុងការប្រកួតទល់និង Vojvodina កាលពីថ្ងៃអាទិត្យ។អ្នកចាំទី Omri Glazer និងខ្សែការពារ Ognjen Mimovic បានអវត្តមានកន្លងមក ដោយសារបញ្ហារបួស ហើយថាតើកីឡាករទាំងពីរនឹងត្រៀមខ្លួនក្នុងការវិលទៅកាន់ក្រុមក្នុងការប្រកួតទល់នឹងក្រុម Barcelona ដែរឬទេ?។Cherif Ndiaye គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Red Star មកទល់ពេលនេះជាមួយនឹងគ្រាប់បាល់ចំនួន ១០ គ្រាប់ក្នុង ១៤ ប្រកួត ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងIlic; Young-woo, Spajic, Djiga; Silas, Krunic, Elsnik, Maksimovic, Rodic; Duarte, Ndiaye
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២

How to watch today's Red Star Belgrade vs Barcelona Champions League game: Live stream, TV channel, and start time | Goal.com US

Red Star Belgrade vs Barcelona Prediction and Betting Tips | 6th November 2024
៣.ពត៌មានក្រុម(ភ្ញៀវ)Barcelona
Barcelona ពួកគេនឹងអវត្តមាន Marc-Andre ter Stegen, Marc Bernal (ជង្គង់ទាំងពីរ), Ronald Araujo, Ferran Torres (សរសៃពួរទាំងពីរ), Eric Garcia (សាច់ដុំ) និង Andreas Christensen (សរសៃពួរ) ដោយសាររបួស។Flick អាចពិចារណាក្នុងការហៅ Jules Kounde មកវិញនៅខ្សែការពារស្តាំជំនួស Hector Fort ខណៈ Frenkie de Jong និង Gavi នឹងសអាចចូលលងជំនួសតំណែង Marc Casado និង Pedri ។Raphinha បានរួមចំណែករកបាន ១១ គ្រាប់, ៩ assists) ក្នុង១៥ ប្រកួតក្រោមការដឹកនាំរបស់លោក Flick ។ ខ្សែបម្រើស្លាបប្រេស៊ីលដែលបានស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងជ័យជម្នះ ៤-១ លើក្រុម Bayern Munich កាលពីជើងទី៣ នៃការប្រកួUCLកន្លងមកនោះ ត្រំពឹងថានឹងចាប់ផ្តើមបន្តគាំទ្រតំបន់ប្រយុទ្ធជាមួយ Robert Lewandowski និង Lamine Yamal បន្តទៀតនៅក្នុងការប្រកួតក្រៅទឹកដីនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPena; Kounde, Cubarsi, Martinez, Balde; De Jong, Pedri; Yamal, Olmo, Raphinha; Lewandowski
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ FK CRvena Zvezda  ០ : ៣ Barcelona
ប្រភព:whoscored &sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Man Utd កំពុងរៀបចំផែនការអភិវឌ្ឃន៍យុវជនឆ្នើមម្នាក់ ដូចជំនាន់ Paul Pogba
featured image

បរទេសៈ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយនឹងក្រុម Le Havre នៅប្រទេសបារាំងក្នុងការនាំយកកីឡាករវ័យ១៨ឆ្នាំ Enzo Kana-Biyik ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd កំពុងរៀបចំផែនការអភិវឌ្ឃន៍យុវជនឆ្នើមម្នាក់ ដូចជំនាន់ Paul Pogba សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កិច្ចព្រមព្រៀងមួយនេះត្រូវបានគេមើលឃើញថា នឹងបិទបញ្ចប់នៅទីផ្សារដោះដូររដូវក្តៅខាងមុខនេះ ។ កីឡាករ Enzo Kana-Biyik បានកើតនៅទីក្រុង Paris ប្រទេសបារាំង ដែលមានឈាមជ័រជាជនជាតិ Cameroon ។ ទោះបីជាបច្ចុប្បន្នរូបគេនៅមិនទាន់មានឱកាសក្នុងការបង្ហាញវត្តមានឲ្យឈុតជាផ្លូវការណ៍ក៏ដោយ សម្រាប់ក្រុម Le Havre, Enzo បានចូលរួមហ្វឹកហាត់ជាមួយនឹងឈុតរួចទៅហើយ ហើយក្នុងឈុត U-19 រដូវកាលនេះរូបគេក៏បានរកបាន ៨គ្រាប់ផងដែរ។ Manchester United មានយុទ្ធសាស្ត្រចង់យុវជនឆ្នើមរូបនេះ ដើម្បីបញ្ជូនទៅកាន់ក្លឹប Lausanne នៅប្រទេសស្វីស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម INEOS ដែលម្ចាស់ភាគហ៊ុន […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 34 18 13 3 63 29 +34 67
    3 Manchester City 34 18 7 9 66 43 +23 61
    4 Nottingham Forest 33 18 6 9 53 39 +14 60
    5 Newcastle United 33 18 5 10 62 44 +18 59
    6 Chelsea 33 16 9 8 58 40 +18 57
    7 Aston Villa 34 16 9 9 54 49 +5 57
    8 AFC Bournemouth 33 13 10 10 52 40 +12 49
    9 Fulham 33 13 9 11 48 45 +3 48
    10 Brighton & Hov… 33 12 12 9 53 53 +0 48
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Everton 33 8 14 11 34 40 -6 38
    14 Manchester United 33 10 8 15 38 46 -8 38
    15 Wolverhampton Wanderers 33 11 5 17 48 61 -13 38
    16 Tottenham Hotspur 33 11 4 18 61 51 +10 37
    17 West Ham United 33 9 9 15 37 55 -18 36
    18 Ipswich Town 33 4 9 20 33 71 -38 21
    19 Leicester City 33 4 6 23 27 73 -46 18
    20 Southampton 33 2 5 26 24 78 -54 11
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930  
  • Sponsor by 88Bol