

ជំនួបរវាងក្រុមម្ចាស់ផ្ទះ Bayern Munich និងក្រុមភ្ញៀវ Benfica នៅកីឡដ្ឋាន Allianz Arena នៅវេលាម៉ោង៣រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៍ស្អែកនេះគឺពួកគេមានបំណងចង់បានជ័យជំនះរៀងខ្លួនក្រោយរងបរាជ័យក្នុងក្របខ័ណ្ឌ Champions Leagueសប្តាហ៍ទី៣ដូចគ្នា។ មានន័យថាក្រុមរបស់លោក Vincent Kompany ត្រូវបានក្រុម Barcelona លត់ក្នុងលទ្ធផល ៤-១ ខណៈ Benfica បានបរាជ័យដោយលទ្ធផល ៣ទល់និង១ នៅផ្ទះ Feyenoord កាលពីប្រកួតចុងក្រោយ។៣ប្រកួតចុងក្រោយនៅក្របខណ្ឌ UCL គឺ Bayern Munich ឈ្នះ១និងចាញ់២ ខណៈ Benfica ឈ្នះ២និង ចាញ់
១ប៉ុណ្ណោះ។

១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Bayern Munich ឈ្នះ៤និងស្មើ១។ជួបគ្នាចុងក្រោយបង្អស់នៅខែវិច្ឆិកា ២០២១ Bayern Munich ផ្តួល Benfica ក្នុងផ្ទះដោយលទ្ធផល ៥ទល់និង២។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Bayern Munich
កីឡាករ Bayern Munich មានបញ្ហារបួសមានដូចជា Josip Stanisic (ជង្គង់), Aleksandar Pavlovic (ឆ្អឹងកង) និង Hiroki Ito (ជើង) សុទ្ធតែមានបញ្ហារបួស ប៉ុន្តែខ្សែការពារស្តាំ Sacha Boey ឥឡូវនេះកំពុងហ្វឹកហាត់ម្តងទៀតបន្ទាប់ពីជង្គង់ជួបញ្ហារបួស។ ខ្សែប្រយុទ្ធឆ្នើម Harry Kane នៅតែដើរតួនាទីសំខាន់ក្នុងការរកគ្រាប់បាល់នៅរដូវកាលនេះនិងត្រៀមចូលលេងសម្រាប់ការប្រកួតដ៏សំខាន់ក្នុងទឺកដី។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Guerreiro, Kim, Upamecano, Davies; Kimmich, Palhinha; Olise, Musiala, Coman; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)Benfica
សម្រាប់ Benfica មិនមានវត្តមាន Gianluca Prestianni (កជើង), Leandro Barreiro (ភ្លៅ) និង Tiago Gouveia (ស្មា) ខណៈដែលខ្សែការពារស្តាំ Alexander Bah ត្រូវបានដកចេញនៅពាក់កណ្តាលតង់ក្នុងជ័យជម្នះលើ Farense នៅលីកកំពូលព័រទុយហ្គាល់។ខ្សែគារពារ Antonio Silva ចង់បានដៃគូ Nicolas Otamendi វិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTrubin; Araujo, Otamendi, Silva, Carreras; Kokcu, Florentino, Aursnes; Di Maria, Pavlidis, Akturkoglu
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Bayern Munich ២:១ Benfica
ប្រភព:whoscored &sportsmole

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក Alonso បានដាក់ពង្រាយនិងចង្អុលបង្ហាញអោយ […]



