
(បរទេស)៖ លោក Jose Mourinho មានជំនឿចិត្តថាក្លឹប Manchester United បានជួលគ្រូបង្វឹកដ៏ល្អបំផុតមួយរូប មកពីប្រទេសព័រទុយហ្គាល់ គឺលោក Ruben Amorim។ តាមរយៈការចេញផ្សាយនៅលើ Channel Telegram JF បានដកស្រង់សំដីលោក Jose ដែលកំពុងដឹកនាំក្លឹប Fenerbahce លេងក្នុងលីគកំពូលតួកគីនោះបានបញ្ជាក់យ៉ាងខ្លីថា «Man Utd បានជួលគ្រូបង្វឹកដ៏ល្អបំផុតមួយមកពី ប្រទេសព័រទុយហ្គាល់ គឺលោក Ruben Amorim នេះតែម្តង»។
លោក Jose គ្រូបង្វឹកមកពីព័រទុយហ្គាល់ផងនោះ ធ្លាប់បានចំណាយពេលដឹកនាំបិសាចក្រហមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ផងនោះ ក៏ធ្លាប់យកបុរសវ័យទើបតែ ៣៩ឆ្នាំ Amorim ធ្វើជាគ្រូជំនួយផងដែរដែលធ្វើការរួមគ្នានៅកីឡដ្ឋាន Old Trafford។
លោក Amorim ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកវ័យក្មេងមានសក្តានុពលមួយរូបនៅព័រទុយហ្គាល់ ក្រោយពេលដឹកនាំក្លិប Braga និង Sporting Lisbon ឈ្នះជើងឯកជាបន្តបន្ទាប់ រហូតធ្វើឱ្យក្លិបអង់គ្លេស Man Utd ចាប់អារម្មណ៍ និងទិញផ្ដាច់កិច្ចសន្យា ១០លានអឺរ៉ូជាមួយ Sporting ដើម្បីមកជំនួសតំណែងលោក Erik ten Hag ជាមួយនឹងកិច្ចសន្យាដឹកនាំដល់ខែមិថុនា ឆ្នាំ២០២៧៕

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City […]



