Close
Sponsor ads Featured-Image
មិនមែន Liverpool រឺ Man.City ! Gary Neville ថាក្រុមនេះនៅតែអាចឈ្នះពាន EPL រដូវកាលនេះ
ទំហំអក្សរ
តូច
ធំ

ខណៈក្រុមកាំភ្លើងធំ Arsenal កំពុងឈរនៅលេខរៀងទី ៥ ក្នុងតារាង Premier League បន្ទាប់ពីបន្តចាញ់លើកទីពីរនៅរដូវកាលនេះ ពោលគឺបរាជ័យក្រោមថ្វើងក្រុមសារិកាព្រៃ Newcastle កាលពីថ្ងៃសៅរ៏ចុងសប្តាហ៍មុន។បើទោះបីជាមើលឃើញលទ្ធផលជាក់ស្តែងដូច្នេះក្តីក្នុងនាមជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៍Sky Sport និងជាLegend របស់ក្រុមបិសាចក្រហម Man.Utd លោក Gary Neville នៅតែមានមតិយល់ឃើញថាក្រុមលោក Mikel Arteta នៅតែអាចឈ្នះជើងឯកEPL នៅរដូវកាលនេះ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Newcastle 1-0 Arsenal (2 Nov, 2024) Game Analysis - ESPN (UK)

ads

អតីតខ្សែការពារស្លាបស្តាំរបស់ Man.Utd បានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំនៅតែមើលឃើញថា Arsenal និងឈ្នះជើងឯក Premier League ។ ខ្ញុំប្រហែលជាឆោតល្ងង់ណាស់ ហើយក៏មានអ្នកចាក់វីដេអូឃ្លីបមួយដែលខ្ញុំកំពុងនិយាយនេះ ថាវាជារឿងដែលខ្ញុំបានព្យាករណ៍កាលពីបីខែមុនថាខ្ញុំបាននិយាយអ្វីខ្លះ។

Gary Neville: 'I still have Arsenal winning the Premier League title'

Neville បានបន្ថែមថាៈ ទោះបីចាប់ផ្តើមរដូវកាលនេះមិនល្អសម្រាប់ Arsenal ហើយអាចថាជាការភ្លាត់ស្នៀតតែពួកគេអាចបន្តស្រោចស្រង់ក្រុម​ក្រោយពីកីឡាករឆ្នើមវិលត្រលប់មកពីបញ្ហារបួស។ ដូច្នេះពួកគេនិងបញ្ចេញសមត្ថភាពដ៏គ្រោះថ្នាក់។ក្លឹបមានបញ្ហាកីឡាកររងរបួសវាបានជះ​ឥទ្ធិពល​ដល់ក្រុមយ៉ាងខ្លាំង ដូច្នេះលោក Mikel Arteta បានព្យាយាមអស់ពីសមត្ថភាពដើម្បីដោះស្រាយវា ទោះជាយ៉ាងណាក៏ដោយ អ្នកអាចមើលឃើញថាក្រុមកំពុងជួបការលំបាកច្រើន។

បរាជ័យនៅសប្តាហទី១០ និង​ជាលើកទី២ក្នុងរដូវកាលនេះ Arsenal បានរំកិលធ្លាក់ទៅលេខរៀងទី៥ និងមានគម្លាតពីក្រុមលេខ១ Liverpool ៧ពិន្ទុ។

ប្រភព:Tribuna

អត្ថបទកំពុងចាប់អារម្មណ៍៖
យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD
featured image

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930