
អ្នកចាត់ការទូទៅក្រុមយក្សតួគី Fenerbahce បានរកឃើញជ័យជំនះដោយលទ្ធផល ៣-២ លើក្រុម Trabzonspor កាលពីថ្ងៃអាទិត្យខណៈអតីតកីឡាករ Man.Utd គឺ Sofyan Amrabat បានស៊ុតបញ្ចូលទីនៅនាទីទី ៩០+២ បន្ទាប់ពីមិត្តរួមក្រុមនិងជាអតីតកីឡាករ Man.Utdគឺខ្សែបម្រើ Fred រកបានគ្រាប់បាល់នៅនាទីទី៤២ និង អតីតខ្សែប្រយុទ្ធMan.City កីឡាករ Eden Dzeko រកបានគ្រាប់បាល់ទី២នៅនាទីទី៧៥ ។ទោះយ៉ាងណាក្រុមម្ចាស់ផ្ទះក៏រកបានគ្រាប់បាល់២គ្រាប់ផងដែរដោយកីឡាករSimon Banza ដោយបាល់ប៉េណាំងទី ទាំងពីរគ្រាប់នៅនាទីទី៥៩ និង ៦៧។
អ្វីដែលប្រិយមិត្តអ្នកទស្សនាមិនអាចមើលរំលងនោះគឺអតីតគ្រូបង្វឹក Man.Utd និង Chelsea លោក Jose Mourinho មិនអាចទប់អារម្មណ៍រំភើបរបស់គាត់ ខណៈអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានរត់ទៅលត់ជង្គង់(Style)នៅលើទីលាន១ជុំដើម្បីអបអរជាមួយនឹងកីឡាកររបស់គាត់ផងដែរក្រោយចប់ការប្រកួត។បច្ចុប្បន្ន Fenerbahce ក្រោមការដឹកនាំរបស់លោក Mourinho ពួកគេចាញ់តែ១លើកគត់ ពោលគឺ១០ប្រកួតឈ្នះ៧ស្មើ២និងចាញ់១ឈរនៅលេខរៀងទី២និងមានគម្លាត៥ពិន្ទុពីក្រុមកំពូលតារាង Galatasaray។
ប្រភព: Tribuna
វីដេអូ:
វីដេអូ:

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]


