

មានបំណងចង់ស្វែងរកជ័យជំនះជាលើកទីប្រាំពីរជាប់ៗគ្នាគ្រប់ក្របខណ្ឌប្រកួតទាំងអស់ ក្រុមនាំមុខតារាង Serie A គឺ Napoli នឹងត្រូវបើកទ្វារកីឡដ្ឋាន Stadio Maradona ស្វាគមន៍ Atalanta BC សម្រាប់ការប្រកួតនៅរាត្រីថ្ងៃអាទិត្យនេះវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃអាទិត្យនេះ។សម្រាប់៦ប្រកួតចុងក្រោយរបស់ Napoli ស្មើ១ឈ្នះ៥ ឈរនៅលេខរៀងទី១ ខណៈ Atalanta ៦ប្រកួតចុងក្រោយឈ្នះ៤ស្មើ១និងចាញ់១ឈរនៅលេខរៀងទី៤។
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយជួបគ្នារវាងក្រុមទាំងពីរនេះគឺ Napoli ឈ្នះ៣និងចាញ់២។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Napoli
ខ្សែបម្រើកណ្តាល Stanislav Lobotka ដែលថ្មីៗនេះត្រូវបានអវត្តមានដោយសារបញ្ហារបួសភ្លៅ មិនអាចជួយក្រុមលោក Antonio Conte នៅចុងសប្តាហ៍នេះបានទេក្នុងនោះBilly Gilmour និងចូលរួមជាមួយ Frank Anguissa និងមិត្តរួមក្រុមស្កុតឡេន Scott McTominay លេងនៅគាំទ្រតំបន់ខ្សែបម្រើប្រយុទ្ធ។Matteo Politano និង Khvicha Kvaratskhelia និងលេងនៅតំបន់ប្រយុទ្ធជួរមុខជាមួយ Romelu Lukaku ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMeret; Di Lorenzo, Rrahmani, Buongiorno, Olivera; Anguissa, Lobotka; Politano, McTominay, Kvaratskhelia; Lukaku
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)Atalanta
Marco Brescianini និងមិនមានវត្តមានជាមួយកីឡាករដែលអវត្តមានរយៈពេលយូរ Gianluca Scamacca និង Giorgio Scalvini ។ប្រធានក្រុម Marten de Roon នឹងក្លាយជាបង្ហា្ខញខ្លួនអោយក្រុមច្រើនបំផុតនៅក្របខណ្ឌ Serie A ដោយលេងបាន ២៨១ប្រកួតដែលភាគច្រើនទំនងជាចាប់ដៃគូជាមួយ Ederson នៅខ្សែបម្រើ។
Mateo Retegui បានស៊ុតបញ្ចូលទីបាន ៤ គ្រាប់ក្នុងការប្រកួតក្រៅដី ៥លើកចុងក្រោយនិងត្រៀមខ្លួនចូលលេងផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCarnesecchi; Djimsiti, Hien, Kolasinac; Bellanova, Ederson, De Roon, Ruggeri; De Ketelaere, Lookman; Retegui
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺNapoli ១ :១ Atalanta
ប្រភព:whoscored &sportsmole&AI


Rio Ferdinand មិនមានអារម្មណ៍ភ្ញាក់ផ្អើលនោះទេ សម្រាប់ចម្លើយដែលឆ្លើយថាក្រុមណាមួយនៅក្របខណ្ឌលីកកំពូលអង់គ្លេសនិងលើក EPL នៅរដូវកាលក្រោយ ២០២៥-២០២៦ នេះ។ទោះបីជាក្រុមនីមួយៗហាក់បីដូជាសម្រុកទិញដូរកីឡាករបន្ថែមយកមកពង្រឹងក្រុម ខណៈក្រុមនៅក្របខណ្ឌកំពូលអង់គ្លេសមានតែChelsea មួយប៉ុណ្ណោះកំពុងជាប់ដៃប្រកួតពានរង្វាន់ FIFA Club World Cup នោះ។អតីតខ្សែការពារកណ្តាល និង ជា វីរបុរសដែលធ្លាប់ឈ្នះពានPremier League ៦ ដង ជាមួយបិសាចក្រហម និង ក្របខណ្ឌ UCL ១លើក បានលើកឈ្មោះក្រុម ហង្សក្រហមLiverpool និង Manchester City ដែលរូបលោកជឿជាក់ថា និងអាចប្រជែងគ្នាលើកពាននៅរដូវកាលថ្មីនេះបាន។អត្ថបទកំពុងចាប់អារម្មណ៍៖ សោកស្តាយណាស់! កីឡាករអេស្បាញទទួលមរណៈភាពក្រោយសន្លប់អត់ដឹងខ្លួន២០ថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថាក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Arne Slot Liverpool បានបន្តទម្រង់លេងដ៍ល្អនៅលីកកំពូលអង់គ្លេសទោះបីជាមិនបានជោគជ័យនៅពានរង្វាន់ទ្វីបអឺរ៉ុបក៍ដោយ។ ក្រោមការដឹកនាំនៅរដូវកាលដំបូងរបស់លោក Arne Slot នៅរដូវកាលចាស់ Liverpool បានគ្រងពាន Premier League ជាលើកទី២រយៈពេល៥ឆ្នាំចុងក្រោយ […]



