Close
Featured-Image
Prediction: ក្រុមអ្នកមានបុណ្យ Barcelona អាចផ្តួលក្លឹបរួមទីក្រុង Espanyol បានទេ?
ទំហំអក្សរ
តូច
ធំ

ក្លឹបអ្នកមានបុណ្យ Barcelona នឹងបើកឱកាសនាំមុខ ៩ ពិន្ទុនៅលើកំពូលតារាង La Liga ប្រសិនជាពួកគេអាចយកឈ្នះក្រុមគូប្រជែងរួមទីក្រុង Barcelona គឺ Espanyol កីឡាដ្ឋានបណ្តោះអាសន្នរបស់ពួកគេគឺ Estadi Olimpic Lluis Companys នៅថ្ងៃអាទិត្យវេលាម៉ោង ១០និង១៥នាទីយប់នេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រុមរបស់លោក Hansi Flick បានយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ៤-0 ក្នុងការប្រកួត El Clasico កាលពីចុងសប្តាហ៍មុន ដើម្បីបង្កើនគម្លាត ៦ ពិន្ទុដាច់នៅលើកំពូលតារាង ខណៈ Espanyol ដែលជាក្រុមលេខជាប់លេខរៀងទី១៧ក្រោយទទួលជ័យជម្នះ ៤-0 លើក្រុម San Tirso នៅក្របខណ្ឌ Copa del Reyសម្រាប់ការប្រកួតចុងក្រោយមុនជំនួប La Liga នេះ។៦ប្រកួតចុងក្រោយនៅ La Liga គឺBarcelona ឈ្នះ៥ចាញ់១ ឈរនៅលេខរៀងទី១ខណៈ Espanyol ឈរនៅលេខរៀងទី ១៧ក្រោយ៦ប្រកួតចុងក្រោយឈ្នះតែ១លើកក្រៅពីនោះគឺបរាជ័យទាំងអស់។
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយBarcelona ឈ្នះ៣ស្មើ២ ខណៈ Espanyol មិនដែលឈ្នះ។ការប្រកួតចុងក្រោយបង្អស់ Barcelona បានផ្តួល Espanyol ដល់ផ្ទះដោយលទ្ធផល ៤ទល់និង២។
FC Barcelona Vs Espanyol Prediction, Preview, Predicted Lineups | La Liga 2024
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)

Barcelona នឹងមិនមាន​កីឡាករខ្សែបម្រើ Ferran Torres, Marc-Andre ter Stegen, Marc Bernal, Andreas Christensen ព្រមទំាង Ronald Araujo សម្រាប់​ការ​ប្រកួត​ចុង​សប្តាហ៍​នេះ ខណៈ Eric Garcia ក៏​និង​អវត្តមាន​សារ​ជា​ថ្មី​ទៀត​ដោយសារ​បញ្ហា​សាច់ដុំ។ដូច្នេះគ្រូបង្វឹកលោកHansi Flick នឹងបន្តដាក់កីឡាករភាគច្រើនពេលលេងទល់ Real Madrid ចូលលេងលើកលែងតែ Frenkie de Jong និង Dani Olmo អាចចូលលេងជម្រើស១១នាក់ផងដែរ។De Jong និង Olmo អាចចូលមកជំនួស Marc Casado និង Fermin Lopez ប៉ុន្តែ Gavi អាចត្រូវនៅអង្គុយកៅអីបម្រុងម្តងទៀត ដោយសារគាត់នៅបន្តសម្រាកព្យាបាលរបួសជង្គង់រយៈពេលវែង។Lewandowski, Yamal និង Raphinha សុទ្ធតែមានទម្រង់លេងល្អក្នុងការចាប់ផ្តើមរដូវកាលនេះ ដូច្នេះពួកគេនិងលេងនៅតំបន់ប្រយុទ្ធដោយសហការគ្នាបន្តដដែល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPena; Kounde, Cubarsi, I Martinez, Balde; De Jong, Pedri; Yamal, Olmo, Raphinha; Lewandowski
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

Barcelona vs. Espanyol (4-2): goles y minuto a minuto del partido por LaLiga Santander Deportes | FUTBOL-INTERNACIONAL | DEPOR
៣.ពត៌មានក្រុម(ភ្ញៀវ)
សម្រាប់ក្រុម Espanyol កីឡាករ Veliz ដែលស៊ុតបាល់បញ្ចូលទីបានបីគ្រាប់ទល់នឹង San Tirso ក្នុងការប្រកួត Copa del Rey កាលពីយប់ថ្ងៃព្រហស្បតិ៍ និងការប្រជែងគ្នាសម្រាប់ការចាប់ផ្តើមនៅទីនេះជាមួយកីឡាករពាក់ស្លាកលេខ៩ ដែលមានកីឡាករដ៏មានសក្តាសក្តានុពលគឺJavi Puado ។Pol Lozano នឹងអវត្តមានដោយសារបញ្ហាសាច់ដុំ ប៉ុន្តែ Jose Gragera និងត្រលប់មកជួយក្រុមវិញបន្ទាប់ពីមានបញ្ហាជើង។Fernando Calero និង Edu Exposito នៅតែអវត្តមានដោយសាររបួស ប៉ុន្តែ Alex Kral, Joan Garcia និង Alvaro Tejero ក្នុងចំណោមកីឡាករដែលនឹងត្រូវត្រលប់មកក្រុមវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGarcia; El Hilali, Kumbulla, Cabrera, Olivan; Tejero, Kral, Gragera, Carreras; Puado, Veliz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Barcelona ៣ : ០ Espanyol
ប្រភព:whoscored &sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
យូរៗ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ម្តង Arsenal ហាក់បីអន់ចិត្តនឹងច្បាប់ថ្មីមួយ
featured image

បរទេសៈ ក្លឹបបាល់ទាត់ Arsenal បានលើកនូវក្តីបារម្ភរបស់ខ្លួនអំពីភាពអយុត្តិធម៍ក្នុងច្បាប់ថ្មីរបស់ Champions League, ជាពិសេសស្ថិតនៅវគ្គដែលតម្រូវឲ្យក្រុមលេងនៅក្នុងផ្ទះនៅវគ្គ knockout ។អត្ថបទកំពុងចាប់អារម្មណ៍៖ AC Milan ឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រ Coppa Italia ក្រោយលុត Inter Milan មិនឲ្យតដៃ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស តើអ្វីជាបញ្ហាចោទ សម្រាប់ក្រុម Arsenal ? Arsenal បានបញ្ចប់នូវលេខរៀងល្អជាងក្រុម Real Madrid នៅក្នុងវគ្គ Group Stage ប៉ុន្តែស្ថិតក្នុងវគ្គ Quarter-Final ពួកគេតម្រូវឲ្យលេង ជើងទី២ ក្រៅដីស្ថិតនៅ​ Madrid ( ជើងទី១ក្នុងផ្ទះ – ជើងទី២ក្រៅផ្ទះ) រឿងដដែលនេះបានកើតឡើងសារជាថ្មីម្តងទៀត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ PSG  ( ជើងទី១ក្នុងផ្ទះ – ជើងទី២ក្រៅផ្ទះ) Arsenal គិតថា វាជារឿងអយុតិ្តធម៍ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 34 18 13 3 63 29 +34 67
    3 Manchester City 34 18 7 9 66 43 +23 61
    4 Nottingham Forest 33 18 6 9 53 39 +14 60
    5 Newcastle United 33 18 5 10 62 44 +18 59
    6 Chelsea 33 16 9 8 58 40 +18 57
    7 Aston Villa 34 16 9 9 54 49 +5 57
    8 AFC Bournemouth 33 13 10 10 52 40 +12 49
    9 Fulham 33 13 9 11 48 45 +3 48
    10 Brighton & Hov… 33 12 12 9 53 53 +0 48
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Everton 33 8 14 11 34 40 -6 38
    14 Manchester United 33 10 8 15 38 46 -8 38
    15 Wolverhampton Wanderers 33 11 5 17 48 61 -13 38
    16 Tottenham Hotspur 33 11 4 18 61 51 +10 37
    17 West Ham United 33 9 9 15 37 55 -18 36
    18 Ipswich Town 33 4 9 20 33 71 -38 21
    19 Leicester City 33 4 6 23 27 73 -46 18
    20 Southampton 33 2 5 26 24 78 -54 11
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930  
  • Sponsor by 88Bol