

បន្ទាប់ពីផ្តួលជើងខ្លាំង Man.City បង្កើតក្តីសង្ឃឹមបន្តទៅវគ្គបន្តពានរង្វាន់EFL Cup ក្រុមរួចមក ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur និងត្រូវបើកទ្វារកីឡដ្ឋាន London Stadium ស្វាគមន៏ក្រុម Aston Villa ក្នុងក្របខ័ណ្ឌ Premier League ម្តងវិញ នៅយប់ថ្ងៃអាទិត្យម៉ោង៩យប់នេះ ។៦ប្រកួតចុងក្រោយ Tottenham ឈ្នះ៣និងចាញ់៣ឈរនៅលេខរៀងទី១០ ខណៈ Aston Villa ឈ្នះ៣និងស្មើ៣ឈរនៅលេខរៀងទី៥។

១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Aston Villa ឈ្នះ៣និងចាញ់២ ខណៈការប្រកួតចុងក្រោយបង្អស់ Tottenham បានផ្តួល Aston Villa ក្នុងលទ្ធផល ៤ទល់និង០កាលពីខែមិនា ២០២៤កន្លងទៅ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Tottenham
Micky van de Ven បានរងរបួសសរសៃពួរនិងមិនមានវត្តមាននៅចុងសប្តាហ៍នេះ និងបន្តរហូតដល់ការប្រកួតលក្ខណៈអន្តរជាតិ។ទោះជាយ៉ាងណាCristian Romero និង Timo Werner និងមិនមានបញ្ហាអ្វីទេបើទោះបីជារូបគេមិនទាន់ចូលលេងពេញតង់៩០នាទី នៅពាក់កណ្តាលសប្តាហ៍ក៏ដោយ ខណៈក្រុមមានសុទិដ្ឋិនិយមគឺការវិលត្រលប់ពីបញ្ហារបួសភ្លៅសម្រាប់ប្រធានក្រុមកីឡាករអន្តរជាតិកូរ៉េខាងត្បូង Son Heung-min ។Djed Spence (ក្រលៀន) ទំនងជានៅអវត្តមាន ហើយ Wilson Odobert (សរសៃពួរ) ខណៈ Van de Ven និង Radu Dragusin នឹងត្រៀមចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVicario; Porro, Romero, Dragusin, Udogie; Kulusevski, Sarr, Maddison; Johnson, Solanke, Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)Aston Villa
Tyrone Mings និង Boubacar Kamara ទាំងពីរបានរួចផុតពីបញ្ហារបួសជង្គង់ខណៈលោក Emery សម្លឹងចង់បង្ហាញភាពខ្លាំងឡើងវិញខណៈពួកគេមានកម្មវិធីប្រកួត Champions League ជាមួយ Club Brugge ខិតជិតចូលមកដល់ផងដែរ។ខ្សែប្រយុទ្ធឆ្នើម Ollie Watkins ដែលត្រូវបានដកចេញពីក្រុមនៅពាក់កណ្តាលសប្តាហ៍ និង វិលត្រលប់មកបង្ហាញខ្លួនឡើងវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Cash, Konsa, Torres, Digne; Onana, Tielemans; McGinn, Rogers, Ramsey; Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Tottenham៣ :១ Aston Villa
ប្រភព:whoscored &sportsmole

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]


