
អតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man Utd និងមាន់ក្នាយមាស Tottenham លោក Jose Mourinho បានអះអាងថា លោកគ្មានថ្ងៃទទួលបានការងារនៅក្លឹបណាមួយដែលប្រកួតប្រជែងដើម្បីរួចផុតពីតំបន់កាត់ចោលឡើយ ព្រោះវាពិបាកជាក្នុងការឈ្នះពានរង្វាន់ទៅទៀត។ លោក Jose Mourinho បាននិយាយក្រោយពីការប្រកួតស្មើជាមួយនឹងក្រុម Man Utd ក្នុងការប្រកួត Europa League ថា “ខ្ញុំគិតថា រឿងដ៏ល្អបំផុតនៅពេលដែលចាកចេញពី Fenerbahce គឺការទៅចូលរួមជាមួយក្រុមដែលមិនមានឈ្មោះលេងក្នុងពានរង្វាន់អឺរ៉ុប ដូច្នេះបើសិនមានក្លឹបនៅអង់គ្លេសដែលនៅបាតតារាងចង់ទាក់ទងមកខ្ញុំសម្រាប់រយៈពេល២ឆ្នាំអីខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការទៅ។”
យ៉ាងណាមិញនេះគ្រាន់តែការនិយាយលេងសើចរបស់គាត់ប៉ុណ្ណោះ ដោយលោក បានបន្តថា “ខ្ញុំគ្រាន់តែនិយាយលេងទេ ខ្ញុំនឹងមិនទៅក្រុមណាដែលលេងដើម្បីរួចផុតពីការកាត់ចោលឡើយ វាគឺពិបាកខ្លាំងណាស់ ហើយខ្ញុំជឿជាក់ថា វាជារឿងដ៏ពិបាកជាងគេបំផុត ហើយប្រហែលជាពិបាកជាងការឈ្នះពានរង្វាន់ទៅទៀត។ ខ្ញុំគិតថា មានតែបុរសដ៏ខ្លាំងទេ ដែលហ៊ានធ្វើវា” ៕

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool ត្រូវការតែ១ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតនៅសល់ បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal បញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ទល់នឹងក្រុម Crystal Palace កាលពីយប់មិញ។ បច្ចុប្បន្នក្រុមលោក Arne Slot មាន ៧៩ពិន្ទុ ឈរកំពូលតារាង Premier League ២០២៤/២៥ ក្រោយឆ្លងកាត់ ៣៣ប្រកួតមកទល់ពេលនេះ ស្របពេល Arsenal ដែលឈរនៅលេខ២ មានតែ ៦៧ពិន្ទុ លេងបាន ៣៤ប្រកួត។អត្ថបទកំពុងចាប់អារម្មណ៍៖ តូចចិត្ត! តារាឆ្នើម Man Utd រូបនេះ«អស់សង្ឃឹម និងទំនងមិនអាចលេងឲ្យក្រុមវិញបាន» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះមានន័យថា Liverpool ដែលបានគ្រងជើងឯកលីគកំពូលអង់គ្លេសចុងក្រោយឆ្នាំ២០២០ ត្រូវតែ ១ពិន្ទុទៀតទេ ដើម្បីលើកពានលីគ ក្នុងរដូវកាលដំបូងរបស់លោក Slot។ អតីតជើងឯកលីគ ១៩សម័យកាល Liverpool […]