Close
Sponsor ads Featured-Image
លោក Jose បង្ហើបអំពីការងារនៅអង់គ្លេសមួយដែលលោកគ្មានថ្ងៃទទួលយកឡើយមិនថា លក្ខខណ្ឌអ្វីឡើយ
ទំហំអក្សរ
តូច
ធំ

អតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man Utd និងមាន់ក្នាយមាស Tottenham លោក Jose Mourinho បានអះអាងថា លោកគ្មានថ្ងៃទទួលបានការងារនៅក្លឹបណាមួយដែលប្រកួតប្រជែងដើម្បីរួចផុតពីតំបន់កាត់ចោលឡើយ ព្រោះវាពិបាកជាក្នុងការឈ្នះពានរង្វាន់ទៅទៀត។ លោក Jose Mourinho បាននិយាយក្រោយពីការប្រកួតស្មើជាមួយនឹងក្រុម Man Utd ក្នុងការប្រកួត Europa League ថា “ខ្ញុំគិតថា រឿងដ៏ល្អបំផុតនៅពេលដែលចាកចេញពី Fenerbahce គឺការទៅចូលរួមជាមួយក្រុមដែលមិនមានឈ្មោះលេងក្នុងពានរង្វាន់អឺរ៉ុប ដូច្នេះបើសិនមានក្លឹបនៅអង់គ្លេសដែលនៅបាតតារាងចង់ទាក់ទងមកខ្ញុំសម្រាប់រយៈពេល២ឆ្នាំអីខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការទៅ។”

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jose Mourinho backtracked on his recent comments (Credit:Getty)

ads

យ៉ាងណាមិញនេះគ្រាន់តែការនិយាយលេងសើចរបស់គាត់ប៉ុណ្ណោះ ដោយលោក បា​នបន្តថា “ខ្ញុំគ្រាន់តែនិយាយលេងទេ ខ្ញុំនឹងមិនទៅក្រុមណាដែលលេងដើម្បីរួចផុតពីការកាត់ចោលឡើយ វាគឺពិបាកខ្លាំងណាស់ ហើយខ្ញុំជឿជាក់ថា វាជារឿងដ៏ពិបាកជាងគេបំផុត ហើយប្រហែលជាពិបាកជាងការឈ្នះពានរង្វាន់ទៅទៀត។ ខ្ញុំគិតថា មានតែបុរសដ៏ខ្លាំងទេ ដែលហ៊ានធ្វើវា” ៕

No posts
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930