ធ្ងន់កហើយ! Man City ជួបបញ្ហារបួសកីឡាកររហូតដល់ទៅ ១៣នាក់
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ យោងតាមសារព័ត៌មាន BBC លោក Pep Guardiola អ្នកចាត់ការទូទៅក្លឹប Manchester City បានលើកឡើងថា ក្លឹបកំពុងជួបបញ្ហាដ៏អាក្រក់ ដោយមានកីឡាកររហូតដល់ទៅ ១៣នាក់ របួសជាបន្តបន្ទាប់គ្នានាពេលថ្មីៗនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស/origin-imgresizer.eurosport.com/2024/10/25/image-8835718c-edf4-4e43-a8f1-564b03757c8c-85-2560-1440.jpeg)
Man City ដែលជាជើងឯកលីគ Premier League រដូវកាលមុន បានជ្រុះចេញពីពានរង្វាន់លំដាប់ទី៣ អង់គ្លេស League នាយប់ម្សិលមិញនេះ តាមរយៈការចាញ់ម្ចាស់ផ្ទះ Tottenham Hotspur ២-១ ត្រឹមវគ្គ ១៦ក្រុម ក្នុងប្រកួតដែលខ្សែការពារ Manuel Akanji ជួបបញ្ហារបួសក្រលៀន និងមិត្តរួមក្រុម Savinho ត្រូវបានសែងចេញពីទីលានផងដែរ ក្រោយរបួសកជើងជាទម្ងន់។
នេះមានន័យថា City បានបាត់បង់កីឡាករដល់ទៅ ១៣នាក់ ដែលត្រូវសម្រាកព្យាបាលរបួស ដោយភាគច្រើនសុទ្ធសឹងកីឡាករស្ថិតក្នុងជម្រើសទី១ ថែមទៀតមានដូចតទៅ៖
- ខ្សែការពារ៖ Nathan Ake, Ruben Dias, Josko Gvardiol, Rico Lewis, John Stones និង Josh Wilson-Esbrand។
- ខ្សែបម្រើ៖ Phil Foden, Ilkay Gundogan, Mateo Kovacic, James McAtee, Matheus Nunes និង Bernado Silva។
- ខ្សែប្រយុទ្ធ៖ Erling Haaland៕

ប្រភព៖ BBC
អត្ថបទទាក់ទង
2 months ago .
2.6K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
2 months ago .
391 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
2 months ago .
819 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
2 months ago .
584 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
