
គោលបំណងដើម្បីបញ្ចប់ភាពរាំងស្ងួតមិនដែលឈ្នះពានរង្វាន់រយៈពេល ១៦ ឆ្នាំរបស់ពួកគេ Tottenham Hotspur នឹងស្វាគមន៍ក្រុមជើងឯកអង់គ្លេស Manchester City ទៅកាន់កីឡដ្ឋាន London Stadium សម្រាប់ការប្រកួតជុំទី ៤ EFL Cup នៅវេលាម៉ោង ៣និង ១៥នាទីឈានចូលព្រឹកថ្ងៃព្រហស្បត្ត៍ស្អែកនេះ។ក្រុម ម្ចាស់ផ្ទះនឹងសម្លឹងចង់បានជ័យជំនះឡើងវិញក្រោយចាញ់ម្ចាស់ផ្ទះ Crystal Palace នៅថ្ងៃអាទិត្យនាក្របខណ្ឌ EPL ខណៈ Man.City បានផ្តួលកំពុងតែព្យាយាមដើម្បីបង្កើតការទទួលជ័យជម្នះដ៏តូចមួយលើក្រុម Southampton។
១.ប្រវត្តិជួបគ្នា
ក្រុម Tottenham ឈ្នះ១ចាញ់៣និងស្មើ១ក្នុងជំនួប៥លើកចុងក្រោយ។ Man.City បានយកឈ្នះTottenham ក្នុងលទ្ធផល ២ទល់និង០កាលពីខែឧសភា ២០២៤ នៅទឹកដី London Stadium ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Tottenham
Tottenham ត្រូវបានគេរំពឹងថានឹងមិនមានវត្តមានកីឡាករឆ្នើម Son Heung-min ខណៈកីឡាករអន្តរជាតិកូរ៉េខាងត្បូងបានអវត្តមាន២ប្រកួតពេលលេងទល់ AZ Alkmaar និង Crystal Palace កាលពីសប្តាហ៍មុនដោយសាររបួសភ្លៅ។នៅអាយុត្រឹមតែ ១៧ ឆ្នាំប៉ុណ្ណោះ យុវជនថ្នាលក្លឹប Mikey Moore បានបង្ហាញខ្លួននៅ Premier League លើកដំបូងរបស់គាត់នៅឯ Selhurst Park កាលពីថ្ងៃអាទិត្យ ត្រៀមនិងចូលលេងការប្រកួតនេះ។ចំណែកឯវីរបុរសស៊ុតបញ្ចូលទីក្នុងអំឡុងពេលជ័យជំនះជុំទី ៣ លើក្រុម Coventry កាលពីខែមុន Spence នឹងត្រូវអវត្តមានរហូតដល់ចុងខែវិច្ឆិកា ដោយសារបញ្ហាក្រលៀន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងForster; Gray, Dragusin, Davies, Udogie; Sarr, Bentancur, Maddison; Werner, Johnson, Richarlison
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)Man.City
កីឡាករក្នុងជម្រើសទី១មានដូចជា Kevin De Bruyne (ក្រលៀន) និង Kyle Walker (ភ្លៅ)។Man City ក៏មានគូអវត្តមានរយៈពេលវែងផងដែរគឺយុវជន Oscar Bobb ត្រូវអវត្តមានរហូតដល់ឆ្នាំថ្មី ខណៈ Rodri ម្ចាស់ពានបាល់មាស នឹងមិនអាចចូលលេងនៅរដូវកាលនេះ ក្រោយជួបបញ្ហារបួសសរសៃពួរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOrtega; Lewis, Stones, Braithwaite, Ake; O’Reilly; Savio, McAtee, Gundogan, Nunes; Foden
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Tottenham 0:២ Man.City
ប្រភព:whoscored &sportsmole

បរទេសៈ Liverpool ត្រូវបានគេរាយការណ៍ថា មិនបានចាប់អារម្មណ៍លើការចុះកុងត្រាលើខ្សែបម្រើឆ្នើម Kevin De Bruyne ដែលនឹងផុតកុងត្រាជាមួយនឹងក្រុមនៅពេលចប់រដូវកាលនេះ។ ការសម្រេចចិត្តនេះគឺកើតឡើងដោយលោក Arne អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម ដោយលោកចង់ផ្តោតលើកីឡាករយុវជនច្រើនជាង ជាពិសេសផ្តោតលើតំបន់ដែលក្រុមរបស់លោកកំពុងខ្វះខាតនាពេលបច្ចុប្បន្នជាមួយនឹងការចាកចេញរបស់ខ្សែការពារស្លាបគឺ Trent Alexander Arnold ទៅកាន់ Real Madrid ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ ក្រុម Spur មើលឃើញអ្នកជំនួសលោក Ange Postecoglou សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស



