
ទីបំផុតខ្សែបម្រើក្រុមមេឃខៀវ Man. City កីឡាករ Rodri Hernandezបានឈ្នះពានរង្វាន់បាល់មាស Ballon d’Or ផ្នែកបុរស និងជាពានដែលត្រូវបានចាត់ទុកក្នុងនាមកីឡាករបាល់ទាត់ល្អបំផុតរបស់ពិភពលោកប្រចាំឆ្នាំ២០២៤នេះជាលើកដំបូង។កីឡាករក្រុមជម្រើសជាតិអេស្បាញវ័យ ២៨ ឆ្នាំដែលបានចូលលេងនិងមានប្រវត្តិចាញ់តែមួយប្រកួតកាលពីរដូវកាលមុនសម្រាប់ក្លឹប និងប្រទេស បានទទួលពានរង្វាន់ផ្ទាល់ខ្លួនប្រកបដោយកិត្តិយសដែលរៀបចំឡើងនៅនៅទីក្រុងប៉ារីសប្រទេសបារំាង បន្ទាប់ពីបានជួយអេស្ប៉ាញឈ្នះ Euro ២០២៤ កាលពីខែកក្កដា។
ក្នុងនាមកីឡាករបាល់ទាត់ដ៏ស្រគត់ស្រគំនិងចូលចិត្តលេងបាល់តឺនុយអាវក្នុងខោ Rodri ក៏បានជួយអោយក្រុមលោកPep Guardiola ឈ្នះពាន Premier League, Uefa Super Cup និង Club World Cup កំលុងពេលជួយក្លឹបឈ្នះពាន ៣នៅរដូវកាលមុន។ Rodri ក៏បានក្លាយជាសមាជិកក្រុម Man.City ដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបដែលបានឈ្នះ Ballon d’Or ដោយនាំមុខខ្សែបម្រើស្លាបប្រេស៊ីល Vinicius Jrនិងកីឡាករអង់គ្លេស Jude Bellingham ជាប់ចំណាត់ថ្នាក់លេខ ៣ក្នុងនាមកីឡាករអង់គ្លេសគិតចាប់តាំងពី Frank Lampard បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ក្នុងឆ្នាំ ២០០៥ ។ទោះបី Vinicius មិនបានឈ្នះពានបាល់មាស ប៉ុន្តែក្លឹបអធិរាជសReal Madrid បានឈ្នះពានរង្វាន់ក្លឹបប្រចាំឆ្នាំ ហើយអ្នកចាត់ការរបស់ពួកគេ Carlo Ancelotti បានជាប់ជាអ្នកឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ ប៉ុន្តែមិនមាននរណាម្នាក់មកពីក្លឹបមានវត្តមានដើម្បីទទួលរង្វាន់នោះទេ។
ទោះយ៉ាងណាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ Real Madrid បានធ្វើពហិការមិនចូលរួមពិធីនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា Vinicius នឹងមិនឈ្នះ Ballon d’Or ទោះបីជាមានពាក្យចចាមអារ៉ាមបានកើតមានឡើងព្រោងព្រាតចាប់តាំងពីជាង១ខែមុនថាកីឡាករអន្តរជាតិប្រេស៊ីលរូបនេះនិងឈ្នះវា។ផ្ទូយទៅវិញសាម៉ីខ្លួន Rodri ដែលបានបង្ហាញខ្លួនលើឆាកដោយមានកាន់ឈើច្រត់បន្ទាប់ពីរងរបួសដាច់សរសៃពួរជង្គង់ (ACL) កាលពីខែកញ្ញាអបដំណើរគ្រាដោយវីរបុរស Chelsea លោក Didier Drogbaបាននិយាយថា៖ ជាថ្ងៃពិសេសសម្រាប់ខ្ញុំ គ្រួសារខ្ញុំ និងប្រទេសរបស់ខ្ញុំ។ថ្ងៃនេះមិនមែនជាជ័យជម្នះសម្រាប់ខ្ញុំទេ វាគឺសម្រាប់បាល់ទាត់អេស្ប៉ាញ សម្រាប់កីឡាករជាច្រើនដែលមិនទាន់ឈ្នះវា ហើយសមនឹងទទួលបានវា ដូចជា Andres Iniesta, Xavi Hernandez, Iker Casillas, Sergio Busquets ជាដើម ដែលភាគច្រើនក្នុងចំណោមពួកគេលេងតួនាទីបម្រើលើកលែងតែ Casillas ជាអ្នកចាំទី។
ប្រភព:BBC
វីដេអូRodri ឈ្នះពានបាល់មាស Ballon Dór ២០២៤:
វីដេអូសមត្ថភាព Rodri

Chelsea បានបញ្ចប់កិច្ចសន្យាក្នុងតម្លៃ ៣៧លានផោន ដើម្បីចុះហត្ថលេខាលើខ្សែការពារ Jorrel Hato របស់ Ajax ខណៈកីឡាករវ័យ 19 ឆ្នាំបានចុះកុងត្រារយៈពេល 7 ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។មានន័យថាកីឡាករអន្តរជាតិហូឡង់បានក្លាយជាសមាជិកទីប្រាំបីនៃទីផ្សារដោះដូរកីឡាកររដូវក្តៅមុនរដូវកាលថ្មី2025-2026 សម្រាប់ម្ចាស់ជើងឯក FIFA Club World Cup ។Hato បាននិយាយថាយ៉ាងដូច្នេះថា៖ ខ្ញុំរំភើបរីករាយណាស់ដែលបានមកទីនេះ។ខ្ញុំបានគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយចង់បោះជំហានបន្ទាប់ក្នុងអាជីព ដូច្នេះChelsea គឺជាកន្លែងដ៏ល្អបំផុត”។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Hato បានរីកចម្រើនលូតលាស់ចេញពីសាលាហ្វឹកហាត់របស់យុវជនថ្នាលដ៏ល្បីល្បាញរបស់ក្លឹប Ajax ដោយបានបង្ហាញខ្លួនឈុតធំជាលើកដំបូងក្នុងក្រុមពេលមានវ័យ 16 ឆ្នាំ ជាមួយទេពកោសល្យ និង មានភាពប៉ិនប្រសប់នៅខ្សែការពារឆ្វេង ឬខ្សែការពារកណ្តាល នឹងបានដឹកនាំក្រុមអាជីពហូឡង់នៅអាយុត្រឹមតែ 17 ឆ្នាំ ហើយបានបន្តបង្ហាញខ្លួនបានសរុប 111 លើក។ ខណៈបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងសម្រាប់ហូឡង់ក្នុងឆ្នាំ 2023 ទល់នឹង […]



