
ការប្រកួតក្របខណ្ឌ EPL ធ្វើឡើងនៅទឹកដី Villa Park ខណៈ Aston Villa និងត្រូវបើកទ្វារផ្ទះទទួលក្រុម Bournemouth ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី៩វេលាម៉ោង៩យប់នេះ។ក្រុមតោខៀវបានត្រលប់មកបំពេញកាតព្វកិច្ចក្នុងស្រុកវិញបន្ទាប់ពីការផ្តួលក្រុម Bologna ក្នុងលទ្ធផល ២-0 ក្នុងក្របខ័ណ្ឌ Champions League ក្នុងពាក់កណ្តាលសប្តាហ៍ ខណៈក្រុមរបស់លោក Andoni Iraola បានរកឃើញជ័យជំនះធ្វើឱ្យក្រុម Arsenal ខកខាននិងបាត់បង់ពិន្ទុកាលពីចុងសប្តាហ៍មុន។ ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL សម្រាប់ Aston Villa គឺឈ្នះ៤ស្មើ២ ឈរនៅលេខរៀងទី៤ ខណៈ Bournemouth ៦ប្រកួតនៅEPL គឺឈ្នះ៣ស្មើ៣ឈរនៅលេខរៀងទី ១១។
១.ប្រវត្តិជួបគ្នាជួបគ្នា៥ដងចុងក្រោយ Aston VIlla ឈ្នះ៤និងស្មើ១។
២.ពត៌មានក្រុមAston Villa(ម្ចាស់ផ្ទះ)
Aston Villa មិនមានកីឡាករណាមួយដែលមានបញ្ហារបួសគួរអោយព្រួយបារម្ភសម្រាប់ការប្រកួតនេះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Cash, Carlos, Torres, Digne; Tielemans, McGinn; Bailey, Rogers, Ramsey; Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១
៣.ពត៌មានក្រុម Bournemouth(ភ្ញៀវ)
Bournemouth mមានបញ្ហាខ្សែបម្រើ Alex Scottទើបតែទទួលការវះកាត់របួសជង្គង់។ចំណែ ខណៈTyler Adams គឺជាជម្រើសមួយផ្សេងទៀតក្រោយជាសះស្បើយពីរបួសខ្នង។
Kluivert អាចនិងចូលជំនួស Dango Ouattara ផងដែរ ខណៈដែល Adam Smith អាចជំនួស Julian Araujo នៅខ្សែការពារស្តាំ។
uis Sinisterra ក៏នឹងខកខានការធ្វើដំណើរទៅកាន់ Villa ដោយសារតែបញ្ហាមិនជាក់លាក់មួយចំនួន ប៉ុន្តែ Iraola រំពឹងថានិងមិនខកខានកីឡាកររូបនេះលើសពីពីរសប្តាហ៍នោះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKepa; Smith, Zabarnyi, Senesi, Kerkez; Cook, Christie; Semenyo, Kluivert, Tavernier; Evanilson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Aston Villa ២ :០ Bournemouth
ប្រភព:whoscored &sportsmole&BBC

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC