

ក្រោយរងការឈឺចាប់នៅក្របខណ្ឌ Premier League ក្រុមកាំភ្លើងធំ Arsenal និងត្រូវធ្វើការប្រកួតក្របខណ្ឌ Champions League ត្រៀមទទួលក្រុមភ្ញៀវ Shakhtar Donetsk នៅវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃពុធស្អែកនេះ។ក្រុមកាំភ្លើងធំArsenal ទទួលបាន៤ពិន្ទុ ពីការប្រកួត បើកឆាក២លើកដំបូង ខណៈក្រុមភ្ញៀវទើបតែទទួលបានត្រឹមតែ១ពិន្ទុ ប៉ុណ្ណោះ។
១.ប្រវត្តិជួបគ្នា
ប្រវត្តិជួបគ្នា៤ដងចុងក្រោយ Arsenal ឈ្នះ២ចាញ់២ ខណៈជួបគ្នាចុងក្រោយបង្អស់ Arsenal ចាញ់ Shakhtar Donetsk ២ទល់និង១ កាលពីឆ្នាំ២០១០។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
របួសសរសៃពួរមិនធាន់ធូរស្រាលនិងបន្តធ្វើអោយ Bukayo Saka និងអវត្តមានខណៈកីឡាករឆ្នើមវ័យ ២៣ ឆ្នាំនៅមិនទាន់ប្រាកដសម្រាប់ការប្រកយតនេះទេ ។
Jurrien Timber ដែលបានចូលលេងពេលផ្ទួល PSG បានជួបបញ្ហាសាច់ដុំ ខណៈ Martin Odegaard (កជើង), Takehiro Tomiyasu (ជង្គង់) និង Kieran Tierney (សរសៃពួរ) Saliba ដែលទទួលបានកាតក្រហមពេលចាញ់ Bournemouth នៅតែអាចចូលលេងការប្រកួតនេះ ខណៈ Thomas Partey គឺជាបេក្ខជនសំខាន់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Zinchenko; Havertz, Rice, Merino; Sterling, Jesus, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

៣.ពត៌មានក្រុម(ភ្ញៀវ)
ក្រុមភ្ញៀវមិនមានកីឡាកររងរបួសគួរកត់សម្គាល់នោះទេសម្រាប់ការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRiznyk; Konoplya, Bondar, Matvienko, Henrique; Stepanenko; Zubkov, Bondarenko, Sudakov, Newerton; Sikan
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ៣ :០ Shakhtar Donetsk
ប្រភព:whoscored &sportsmole&90min

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC



