Close
Featured-Image
Man City ស៊ុតយកឈ្នះចុងម៉ោងលើម្ចាស់ផ្ទះ Wolves បន្តកំណត់ត្រាមិនទាន់ចាញ់
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបមេឃខៀវ Manchester City បានវាយបកយកឈ្នះ ២-១ វិញទៅលើម្ចាស់ផ្ទះ Wolverhamton Wanderers នៅរាត្រីថ្ងៃអាទិត្យ ដើម្បីបន្តក្តោបក្តាប់កំណត់ត្រាលេង ៨ប្រកួត ក្នុងលីគ Premier League នារដូវកាលឆ្នាំ២០២៤-២០២៥ មិនទាន់ស្គាល់ចាញ់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Molineux ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណជាង ៣ម៉ឺនាក់ផងនោះ កីឡាករ Larsen ជាអ្នករកបានគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះត្រឹមចាប់ផ្តើមលេងបានតែ ៧នាទីប៉ុណ្ណោះ នៅមុនពេល Doku បោះបាល់ឱ្យ Gvardiol បញ្ចប់ទីតាមស្មើវិញ នៅចុងម៉ោងនៃវគ្គទី១។

Wolverhampton Wanderers 1-2 Manchester City: Last-gasp John Stones winner sends Premier League champions top - Eurosport

ក្លឹប Man City ដែលជាជើងឯកលីគ ៤សម័យកាលចុងក្រោយជាប់ៗនេះ បន្តរកបានជ័យជម្នះជាលើកទី៦ របស់ពួកគេស្ថិតក្រោមការគ្រប់គ្រងរបស់លោក Pep Guardiola តាំងពីឆ្នាំ២០១៦ មកនោះ ពីការតែតបញ្ចូលទីបានសម្រេចនៅនាទី៩៥ របស់ខ្សែការពារ John Stones នៅពេលទទួលបាល់លើកចេញពីជ្រុងរបស់ Phil Foden។

Premier League statement reveals why John Stones goal stood in Wolves vs Man City after VAR controversy

តាមរយៈ ៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានញាំងឱ្យពួកគេលេង ៨ប្រកួតជើងទី១ មិនចាញ់ឡើយ ក្រៅពីស្មើ ២ដង ដោយមាន ២០ពិន្ទុ តាមពីក្រោយ Liverpool ដែលឈរទីកំពូលតារាងត្រឹម ១ពិន្ទុ ស្របពេល Wolves បន្តឈរតារាងក្នុងចំណោម ២០ក្រុម មិនទាន់ឈ្នះ មានតែ ១ពិន្ទុប៉ុណ្ណោះ៕

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ)
featured image

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031