
(បាសេឡូណា)៖ ខ្សែប្រយុទ្ធ Robert Lewandowski បានបន្ថែម ២គ្រាប់ ក្នុងការឡើងទៅឈរទីកំពូលតារាង Top scorer នៃលីគ La Liga ជាបណ្តោះអាសន្ន ក្រោយលេងបាន ១០ប្រកួត បន្ទាប់ពីជួយ FC Barcelona យកឈ្នះក្រុមភ្ញៀវ Sevilla ៥-១ កាលពីរាត្រីថ្ងៃអាទិត្យ។
យោងតាមគេហទំព័រកីឡា BBC បានឱ្យដឹងថា ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានបណ្តោះអាសន្ន Estadi Olimpic Lluis Companys ដែលមានទស្សនាផ្ទាល់ប្រមាណជិត ៥ម៉ឺននាក់។ ប្រធានក្រុមប៉ូឡូញ Lewandowski ជាអ្នករកបានគ្រាប់បើកឆាកដោយបាល់ពិន័យ ១១ម៉ែត្រក្នុងនាទី២៤ មុនពេលអតីតផ្ទេរមកពីក្លិបអាល្លឺម៉ង់ Bayern Munich រូបនេះបានបន្ថែមគ្រាប់ទី២ បង្រ្គប់ ១២គ្រាប់ច្រើនជាងគេក្នុងលីគអេស្ប៉ាញរដូវកាលនេះ នៅចុងម៉ោងនៃវគ្គទី១។ ក្រៅពី Lewandowski មិត្តរួមក្រុម Pedri ក៏រួមចំណែករកបាន ១គ្រាប់ និង Pablo Torre ២គ្រាប់ផងដែរ ដ្បិតក្រុមភ្ញៀវ Sevilla វាយបកវិញបានតែ ១គ្រាប់នៅនាទី៨៧ ដោយកីឡាករ Idumbo។
Lewandowski ដែលកើនវ័យ ៣៦ឆ្នាំទៅហើយនោះ រកបាន ១៤គ្រាប់ ពីការចូលលេងចំនួន ១២ប្រកួតគ្រប់កម្មវិធីនារដូវកាលឆ្នាំ២០២៤-២០២៥ ស្ថិតក្រោមការបង្វឹកដោយលោក Hansi Flick។ នេះជាជ័យជម្នះលើកទី៩ ក្រៅពីចាញ់១ ក្នុងចំណោម ១០ប្រកួតជើងទី១ នៅ La Liga មានចំនួន ២៧ពិន្ទុ នាំមុខក្រុមការពារតំណែងជើងឯក Real Madrid ៣ពិន្ទុ គ្រាដែល Sevilla ឈរលេខ១៣ មានតែ ១២ពិន្ទុ៕
ប្រភព៖ BBC

កីឡាករវ័យក្មេង Chido Obi របស់ Man. United គ្រោងនឹងចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីការមកដល់របស់ Benjamin Šeško ។ គួរំលឹកថា Obi បានផ្ទេរមកកាន់ទឹកដី Old Trafford កាលពីខែតុលាឆ្នាំមុនបន្ទាប់ពីកំស៊ុតបញ្ចូលទី 32 គ្រាប់ក្នុង 18 ប្រកួតនៅកម្រិតយុវជនសម្រាប់ក្រុមគូប្រជែងMan.Utd គឺកាំភ្លើងធម Arsenal ។សម្រាប់ លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ United បានផ្តល់ទំនុកចិត្តដល់កីឡាករវ័យ 17 ឆ្នាំសញ្ជាតិដាណឺម៉ាកឱ្យចូលក្រុមដំបូងរបស់គាត់នៅក្នុងខែកុម្ភៈកន្លងទៅ ខណៈObi បានបង្ហាញខ្លួន៨ដងក្នុងគ្រប់ការប្រកួតឱ្យបិសាចក្រហម។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយកីឡាកររូបនេះត្រៀមចាកចេញ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះផងដែរ Obi ត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតកំដៅសាច់ដុំក្នុងដំណើរកម្សាន្តមុនបើករដូវកាលរបស់ Man Utd ក្នុងរដូវក្ដៅនេះ ហើយបានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពជាមួយ West Ham និង Bournemouth កាលពីខែមុន។ ទោះជាយ៉ាងណាលោក […]



