Close
Sponsor ads Featured-Image
Prediction: Man.City សម្លឹងចង់ផ្តួល Wolverhampton ដើម្បីមានឱកាសឈរកំពូលតារាង
ទំហំអក្សរ
តូច
ធំ

ក្រុមមេឃខៀវ Man. City និងត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះ Wolverhampton Wanderers នៅវេលាម៉ោង៨យប់ថ្ងៃអាទិត្យស្អែកនេះ។ក្រុមម្ចាស់ជើងឯកEPL បានផ្តួល Fulham ៣ទល់និង២សម្រាប់ការប្រកួតមុនសម្រាកប្រកួតលក្ខណៈអន្តរជាតិ ខណៈ Wolverhampton បានចាញ់ Watford ៥ទល់និង៣។ សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺ ចាញ់៥ស្មើ១ ឈរនៅបាតតារាង ខណៈក្រុម Man.City ឈ្នះ៤ស្មើ២ឈរនៅលេខរៀងទី ២មានគម្លាត១ពិន្ទុពីក្រុមនាំមុខតារាង Liverpool។
Wolves end Man City's perfect start with shock win | Reuters
១.ប្រវត្តិជួបគ្នា
ក្រុម Manchester City បានឈ្នះ ៧ លើកក្នុងចំណោម៨ ប្រកួតចុងក្រោយរបស់ពួកគេជាមួយ Wolverhampton Wanderers ក្នុងក្របខ័ណ្ឌ Premier League និងចាញ់តែ១លើកគត់កាលពីរដូវកាលមុន។ ប៉ុន្តែសម្រាប់ក្នុងផ្ទះ Wolverhampton មិនដែលឈ្នះ Man.City គិតចាប់តាំងពីឆ្នាំ១៩៩៦។
២.ពត៌មានក្រុមWolverhampton(ម្ចាស់ផ្ទះ)
Wolves មិនមានវត្តមានកីឡាករ Hwang Hee-chan របួសកជើងរបស់គាត់ក្នុងការប្រកួតជម្រុះ World Cup ២០២៦ របស់កូរ៉េខាងត្បូងជាមួយហ្សកដានី ហើយឥឡូវនេះត្រូវសម្រាកយ៉ាងហោចណាស់ពីរទៅបីសប្តាហ៍។Hwang មានបញ្ហាដូចនេះជាមួយកីឡាករដទៃទៀតមានដូចជា Yerson Mosquera, Sasa Kalajdzic, Enso Gonzalez និង Boubacar Traore ដូច្នេះគ្រូបង្វឹកលោក O’Neilនៅមានខ្សែការពារវ័យជំទង់ Bastien Meupiyou សម្រាប់ការជ្រើសរើស។
បញ្ហារបស់ Hwang នឹងមិនមានឥទ្ធិពលលើការជ្រើសរើសនោះទេដូចននេះ Jorgen Strand Larsen និង Matheus Cunha ដែលអាចក្លាយជាកីឡាករ Premier League ទី ៣ ដែលចូលលេងចាញ់ ៥ ប្រកួតជាប់ៗគ្នាទោះបីជារូបគេបានស៊ុតបញ្ចូលទីក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងJohnstone; Semedo, S. Bueno, Toti, Ait-Nouri; Bellegarde, Lemina, Andre, Gomes, Cunha; Lars
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Wolves end Man City's perfect start with shock win | Reuters

ads

Pep Guardiola shares whether Nathan Ake and Kevin De Bruyne could return for Man City against Wolves
៣.ពត៌មានក្រុមMan.City(ភ្ញៀវ)
មុនពេលសម្រាកអន្តរជាតិ លោក Guardiola បានរំពឹងទុកថាទាំង Kevin De Bruyne និង Nathan Ake នឹងត្រលប់មកវិញសម្រាប់ការធ្វើដំណើរមកជួប Wolves ប៉ុន្តែឥឡូវនេះគាត់បានសារភាពថាការប្រកួតប្រហែលជាលឿនពេកសម្រាប់ពួកគេទាំងពីរ។Ake អាចនឹងមានឱកាសតិចតួចចូលលេង ខណៈ Rodri នៅតែស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយដោយសាររបួសសរសៃពួរជង្គង់សះស្បើយពីរបួស ACL ខណៈOscar Bobb ជួបរបួសបាក់ឆ្អឹងជើងនិងអាចអវត្តមានរហូតដល់ខែធ្នូ។ Haaland ព្យាយាមបង្កើតកំណត់ត្រាស៊ុតបញ្ចូលទីចំនួន ៨ គ្រាប់ពីការប្រកួត Premier League ត្រឹមតែ ៤ដងពេលលេងទល់ Wolves ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Lewis, Akanji, Dias, Gvardiol; Kovacic, Gundogan; Silva, Foden, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Wolverhampton ០: Man.City ៣
ប្រភព:whoscored &sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
មិនមែនលើកទី១! អតីតគ្រូបង្វឹកម្នាក់បន្តរិះគន់មិនសំចៃមាត់លើព្រឹត្តការណ៍ FIFA Club World Cup
featured image

អតីតអ្នកចាត់ការទូទៅក្រុមហង្សក្រម Liverpool លោក Jurgen Klopp ធ្លាប់បានបញ្ចេញមតិរិះគន់ចាស់ដៃដោយជឿជាក់ថា Club World Cup គឺជា គំនិតដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងពិភពបាល់ទាត់ ដោយសារតែរូបលោកមានហេតុផលតែមួយគត់នោះគឺសំដៅទៅដល់ការភ័យខ្លាចប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ធ្ងរលើសុខុមាលភាពកីឡាករនេះតែម្តង។បច្ចុប្បន្នស្ថិតក្នុងវ័យ ៥៨អតីតគ្រូបង្វឹកហង្សក្រហម Liverpool កំពុងមានតួនាទីជាប្រធានគណកម្មការគ្រប់គ្រង ក្លឹបបាល់ទាត់ Red Bull និងជាបុត្រសម្ព័ន្ធរបស់ Red Bull Salzburg របស់អូទ្រីសដែលមានវត្តមានសម្រាប់ការប្រកួតរដូវក្តៅនេះនៅសហរដ្ឋអាមេរិកក្នុងព្រឹត្តការណ៍FIFA Club World Cup។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែនលើកទី១! អតីតគ្រូបង្វឹកម្នាក់បន្តរិះគន់មិនសំចៃមាត់លើព្រឹត្តការណ៍ FIFA Club World Cup សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កំលុងពេលដឹកនាំនៅអង់គ្លេសលោក Klopp ជារឿយៗបានត្អូញត្អែរអំពីបន្ទុកការងារ និងការកកស្ទះការប្រកួតរបស់កីឡាករ(ជាន់កាលវិភាគប្រកួត) ហើយប៉ុន្មានថ្ងៃមុនការប្រកួត Club World Cup សហព័ន្ធកីឡាបាល់ទាត់ពិភពលោក Fifpro បានចេញផ្សាយរបាយការណ៍មួយដោយនិយាយថា កីឡាករគួរតែត្រូវបានអនុញ្ញាតឱ្យសម្រាកយ៉ាងហោចណាស់បួនសប្តាហ៍មុនពេលព្រឹត្តការណ៍ប្រកួតក្លឹបមកពីទ្វីបទាំងអស់នៅជុំវិញពិភពលោកចាប់ផ្តើម។ទោះយ៉ាងណាការប្រកួត Club World Cup ឆ្នាំនេះ គឺជាការប្រកួតដំបូងដែលមានក្រុមរហូតដល់ទៅ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031