

ប្រធានក្លឹប Barcelona លោក Joan Laporta បានបញ្ជាក់ពីពាក្យចចាមអារ៉ាមដែលបានលើកឡើងថាខ្សែបម្រើ-ប្រយុទ្ធស្លាប Lamine Yamal ត្រូវបានក្លឹបយក្សមួយនៅទ្វីបអឺរ៉ុប ធ្វើការដេញថ្លៃនូវទឹកប្រាក់ប្រមាណ២៥០ លានអឺរ៉ូនុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកមុនរដូវកាលថ្មិចាប់ផ្តើម។ទោះបីជាមិនបានបញ្ជាក់ថាក្លឹបណាមួយបានដាកសំណើរដេញថ្លៃនេះក៏ប្រភពពត៌មាននៅប្រទេសអេស្បាញបានចុះផ្សាយព្រមជាមួយការអះអាងពីសំណាក់ប្រធានក្លឹបរូបនេះជាការពិតមិនមែនជាពាក្យចចាមអារ៉ាមហើយនោះគឺគ្មាននរណាក្រៅពីក្រុមអ្នកមានបារាំង PSG នោះឡើយ។

ផ្ទុយទៅវិញ និង មិនបង្អង់យូរបុរសសញ្ជាតិអេស្បាញក៏បានលើកឡើងវិញភ្លាមៗមិនបង្អង់យូរដោយបានបដិសេធក្រុមជើងឯកបារាំងមួយនេះ។
គួររំលឹកថាកីឡាករវ័យជំទង់បច្ចុប្បន្នមានវ័យ ១៧ឆ្នាំ ដ៍មានទេពកោសល្យរូបនេះបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមអ្នកមានបុណ្យ Barcelona នៅពេលដែលរូបគេមានវ័យត្រឹមតែ១៥ឆ្នាំ ហើយបានបញ្ចេញសមត្ថភាព និង កសាងកេរ្ត៍ឈ្មោះនៅក្នុងក្រុមឈុតធំដំបូងយ៉ាងទៀងទាត់កាលពីរដូវកាលមុន។ Yamal បានបន្តមានកេរ្ត៍ឈ្មោះល្បីរន្ទឺថែមទៀត នៅពេលដែលរូបគេបានជួយអោយអេស្បាញឈ្នះពាន Euro ២០២៤ ពេលរកគ្រាប់បាល់ផ្តួលក្រុមមាន់គកបារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលជួយអេស្ប៉ាញយកឈ្នះលើក្រុមអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រ។
ការពិត Barcelona ធ្លាប់មានប្រវត្តិលក់ Neymar ទៅ PSG ក្នុងតម្លៃ 198 លានផោនដែលជាកំនត់ត្រាថ្លៃបំផុតមកដល់បច្ចុប្បន្នមិនទាន់មានកីឡាករណាបំបែកកាលពីឆ្នាំ ២០១៧ ទោះយ៉ាងណា PSG មិនអាចទិញ Yamal ដូចដែលគេធ្លាប់បានធ្វើកាលពីអតីតកាលលើ Legend របស់ពួកគេនោះទេ។ នោះក៏ព្រោះតែ Lamine មានតម្លៃទិញផ្តាច់កុងត្រា១ពាន់លានយូរ៉ូលើកកិច្ចសន្យារយៈពេល ៣ ឆ្នាំក្រោយពីរូបគេបានបន្តកុងត្រាថ្មីកាលពីខែតុលា ឆ្នាំ ២០២៣នោះ ។ ហើយបើទោះបីជារងបញ្ហាហិរញ្ញវត្តុដូចជាត្រូវកាត់បន្ថយប្រាក់ឈ្នួលកីឡាករ ប៉ុន្តែដាច់ខាតក្រោយចូលមកកាន់តួនាទីលើកទីពីរលោក Laporta មិនចង់លក់កីឡាករឆ្នើមរូបនេះក្រោមហេតុផលបញ្ហាហិរញវត្តុនៅជំនាន់ដែលរូបលោកដឹកនាំនោះទេ។
ប្រភព:Yahoo

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal […]