
(បរទេស)៖ អតីតវីរបុរស Ronaldinho បានបដិសេធមិនរាប់ឈ្មោះ Lionel Messi ថាជា GOAT ហើយបានអះអាងថា វីរបុរស ៣ រូបខាងក្រោមគឺល្អជាង។ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ការប្រកួតពិសេសៗនោះត្រូវបានគ្របដណ្តប់យ៉ាងខ្លាំងដោយកាន់កាប់ដោយ Lionel Messi និង Cristiano Ronaldo។
ជាមួយនឹងការឈ្នះពាន World Cup របស់ Messi ក្នុងឆ្នាំ២០២២ បានបញ្ជាក់ថា គាត់គឺជា GOAT នៅក្នុងពិភពបាល់ទាត់។ ទោះជាយ៉ាងណាក៏ដោយ Ronaldinho មិនគិតថាការជជែកវែកញែកនេះគឺត្រឹមត្រូវ ១០០% នោះទេ។ ទោះបីជា Messi ឈ្នះ Ballon d’Or ៨ដង, ពាន UCL ៤ដង, ជើងឯក La Liga ១០ដង និងពានកិត្តិយសផ្សេងៗ ដែលគាត់បានឈ្នះជាមួយ PSG និង អាហ្សង់ទីន ក៏វាមិនគ្រប់គ្រាន់ចំពោះ Ronaldinho ក្នុងការនិយាយ គាត់ [Messi] ថាជាកីឡាករដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាន។
នេះជាទស្សនៈរបស់ Ronaldinho ដែលបានប្រាប់ Marca ថា៖
«ខ្ញុំរីករាយដែល Messi ឈ្នះ Ballon d’Or យើងក៏ជាមិត្តនឹងគ្នាក្នុងអំឡុងពេលនៅ Barcelona ប៉ុន្តែខ្ញុំមិនចូលចិត្តប្រៀបធៀបទេ ហើយខ្ញុំពិបាកនិយាយថា គាត់គឺជាកីឡាករល្អបំផុតគ្រប់ពេលវេលានោះ» ។
«Maradona, Pele, Ronaldo [Nazario] គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ខ្ញុំគ្រាន់តែអាចនិយាយបានថា គាត់ [Messi] គឺល្អបំផុតក្នុងសម័យរបស់គាត់»។
បើទោះបីជា Ronaldinho មានការស្ទាក់ស្ទើរក្នុងការជ្រើសរើស Messi ជា GOAT ក៏ដោយ ប៉ុន្តែ Messi នៅតែមានការគោរពជាច្រើនចំពោះអតីតមិត្តរួមក្រុមរបស់គាត់៕
ប្រភព៖ SPORTbible

បរទេសៈ ក្លឹបបិសាក្រហម Manchester United ឈានដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ក្រុម Wolves គឺ Matheus Cunha នេះបើតាមការបញ្ចាក់ដោយលោក Romano Fabrizio ។ កីឡាករប្រេសុីលរូបនេះបានបើកភ្លើងខៀវលើកិច្ចព្រមព្រៀងមួយនេះជានិច្ច និងត្រូវបានគេរំពឹងថា លក្ខខណ្ឌផ្ទាល់ត្រូវបានព្រមព្រៀងរួចជាស្រេច ខណៈបច្ចុប្បន្នរង់ចាំតែលក្ខខណ្ឌមួយចំនួនទៀតត្រូវបញ្ចប់ប៉ុណ្ណោះពីភាគីពាក់ព័ន្ធទាំងអស់៕អត្ថបទកំពុងចាប់អារម្មណ៍៖ មុនជួប Spur វគ្គផ្តាច់ព្រ័ត្រ Man Utd មានដំណឹងល្អមួយត្រៀមជូនអ្នកគាំទ្រខ្លួន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


