
អ្នកចាត់ការទូទៅរបស់ក្លឹប Fenerbahce នៅលីកកំពូលតួគីលោក Jose Mourinho កំពុងសម្លឹងឃើញខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Barcelona កីឡាករ Ansu Fati មកពង្រឹងក្រុមនៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការជាលើកទីពីរនៅពាក់កណ្តាលរដូវកាលក្នុងខែមករា ២០២៥ខាងមុខនេះ។ គួររំលឹកថាកីឡាករអន្តរជាតិអេស្បាញដើមកំណើតហ្គីណេ Fatu បានវិលត្រលប់មកកាន់ទឹកដីអេស្ប៉ាញនៅរដូវក្ដៅនេះក្រោយចំណាយពេលខ្ចីជើងរដូវកាលមុននៅក្លិប Brighton ក្នុងក្របខ័ណ្ឌ Premier League។
ស្ថិតក្នុងវ័យ ២១ ឆ្នាំ Fati ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ពិសេសប្រិយមិត្តក្រុមអ្នកគាំទ្រក្លឹបអធិរាជស Real Madrid មើលឃើញថាជាអ្នកស្នងតំណែង Lionel Messi ក្រោយការចាកចេញរបស់ Legend រូបនេះទៅកាន់ PSG នៅឆ្នាំ២០២១កន្លងទៅមុនពេលបន្តផ្លាស់ទៅ Inter Miami នៅឆ្នាំ២០២៣។ បច្ចុប្បន្នងាកមក Fati វិញបច្ចុប្បន្នកំពុងតស៊ូដើម្បីទទួលបានឱកាសចូលលេងទៀងទាត់ពេលវេលាក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Hansi Flick ដែលមិនបាន់ចាត់ទុករូបគេនៅក្នុងក្រសែភ្នែកដោយដាក់ជំនួសមកវិញដោយ Lamine Yamal និង Robert Lewandowski ព្រមជាមួយសមាជិកថ្មី Dani Omo ដែលកំពុងរងរបួសនៅឡើយ។
មើលឃើញដូច្នេះហើយទើប Fati កំពុងពិចារណាចាកចេញពីក្លឹបជាអចិន្ត្រៃយ៍ ស្របពេលនាយកផ្នែកកីឡារបស់ Fenerbahce លោក Mario Branco ត្រូវបានគេរំពឹងថានឹងទាក់ទងតំណាងកីឡាករអេស្ប៉ាញរូបនេះក្នុងពេលឆាប់ៗខាងមុខ ជាមួយទំនុកចិត្តថាពួកគេអាចទាក់ទាញ Ansu ជាមួយនឹងការផ្តល់ជូនពេលវេលាបង្ហាញខ្លួនចូលលេងបាល់បានទៀងទាត់សាឡើងវិញ មួយវិញទៀតដើម្បីប្រជែងតំណែងក្នុងជម្រើសជាតិគោជល់អេស្បាញផងដែរ។
ប្រភព:AS
វីឌេអូ:

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]



