ឡូយកប់! កីឡាករចំណូលថ្មីរបស់ Man City «មានល្បឿនលឿនជាង Mbappe ទៅទៀត»

Published 2 years ago
1.4K Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបមេឃខៀវ Manchester City បានចុះហត្ថលេខាលើកីឡាករវ័យក្មេង Christian McFarlane មានអាយុត្រឹម ១៧ឆ្នាំ ដោយផ្លាស់ពីក្លឹបនៅលីគ MLS ខណៈដែលយោងតាមទិន្នន័យថ្មីៗនេះគឺរូបគេមាន “លឿនជាងខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹបអធិរាជស Real Madrid ទៅទៀត” ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man City on track to bring in second MLS, USMNT prospect in NYCFC's Christian McFarlane - following Cavan Sullivan transfer clause | Goal.com Singapore

ជាមួយគ្នានេះ Man City នឹងទន្ទឹងរង់ចាំការស្វាគមន៍ខ្សែការពារស្លាបឆ្វេងសញ្ជាតិអង់គ្លេសមកកាន់ក្រុមរបស់ពួកគេនៅខែមករា ឆ្នាំ២០២៥ នេះបើយោងតាមអ្នកកាសែតដ៏ល្បីលោក Fabrizio Romano ។ គួរសម្គាល់ថា McFarlane បានធ្វើការប្រៀបធៀបជាមួយនឹង Mbappe ដោយសារតែល្បឿនរបស់គាត់ ហើយតាមពិតគាត់ត្រូវបានចាត់ថ្នាក់ជាកីឡាករលេងលឿនបំផុតទី៦ ក្នុងទិន្នន័យរបស់ Wyscout ដែលមានកីឡាករជាង ៦៣៣,០០០ នាក់។

កីឡាកររូបនេះកើតនៅទីក្រុង Basildon ប្រទេសអង់គ្លេស ប៉ុន្តែបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកតាំងពីអាយុ ៣ឆ្នាំ។ គាត់បានលេងតំណាងឱ្យអង់គ្លេសនៅកម្រិតឈុត U-16 ប៉ុន្តែក៏ធ្លាប់លេងឱ្យសហរដ្ឋអាមេរិកក្នុងក្រុម U-16 ដូចគ្នា៕

Christian McFarlane is set to join Manchester City (Credit:Getty)

ប្រភព៖ SPORTbible

Related Articles
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031