
បរទេស៖ អតីតអ្នកចាត់ការទូទៅរបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen klopp ត្រូវបានតែងតែតួនាទីជា Global Head of Soccer សម្រាប់ក្រុម Red Bull របស់ប្រទេសអាល្លីម៉ង់។ គួររំលឹឹកថា ប៉ុន្មានឆ្នាំចុងក្រោយក្លឹប Red Bull ហាក់ប្រឈមនឹងការវាយប្រហារ នឹងការរឹះគន់ជាខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ដោយថាតែក្លឹបចាប់ផ្តើមផ្តោតសំខាន់លើការផ្សព្វផ្សាយផលិតផលរបស់ខ្លួន ខ្លាំងជាងការប្រកួតទៅរបស់ក្រុមទៅទៀត។ ដោយវត្តមានរបស់លោក Klopp នឹងជួយឲ្យអ្នកគាំទ្រមានភាពកក់ក្តៅ និងចាប់ផ្តើមស្រឡាញ់ក្លឹបមួយនេះសារជាថ្មី៕

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



